681 ezgif.com resize
Swift cc time

អគ្គលេខាធិការអាស៊ាន នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេស ស្តីពីជម្លោះព្រំដែនរវាងកម្ពុជា-ថៃ នៅថ្ងៃទី២២ ធ្នូ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នាថ្ងៃទី២២ ធ្នូ នឹងទៅចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេស (SAMM) ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ កិច្ចប្រជុំនេះ នឹងផ្តល់ឱកាសដល់ប្រទេសជាសមាជិកអាស៊ាន ចូលរួមពិភាក្សា និងដើម្បីបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នារបស់អាស៊ានចំពោះសន្តិភាព ស្ថិរភាព ដោះស្រាយជម្លោះតាមរយៈការទូត និងការសន្ទនា។

តបតាមការអញ្ជើញរបស់លោក Dato’ Seri Utama Haji Mohamad Bin Haji Hasan ប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ឆ្នាំ២០២៥ និងជារដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេស (SAMM) ស្តីពីស្ថានភាពបច្ចុប្បន្នរវាងកម្ពុជា និងថៃ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។

កិច្ចប្រជុំនេះ នឹងផ្តល់ឱកាសសម្រាប់រដ្ឋមន្ត្រីការបរទេសអាស៊ាន ដើម្បីផ្លាស់ប្តូរទស្សនៈលើការវិវត្តថ្មីៗតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងដើម្បីបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នារបស់អាស៊ានចំពោះសន្តិភាព ស្ថិរភាព និងការដោះស្រាយជម្លោះដោយសន្តិវិធីតាមរយៈការទូត និងការសន្ទនា ស្របតាមធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។

គួរបញ្ជាក់ថា លោក កៅ គឹមហួន នៅក្នុងសន្ទរកថាស្វាគមន៍ នៅលេខាធិការដ្ឋានអាស៊ាន កាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៥ បានបន្តអំពាវនាវដល់សមាជិកអាស៊ានចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្លោះព្រំដែនកម្ពុជា-ថៃ តាមរយៈការរឹតបន្តឹងឲ្យត្រឡប់ទៅរកបទឈប់បាញ់ជាបន្ទាន់ បន្ធូរបន្ថយភាពតានតឹង និងត្រឡប់ទៅរកកិច្ចសន្ទនា និងការទូតឡើងវិញ។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានពិសេស ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ នឹងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នារបស់អាស៊ានចំពោះសន្តិភាព ស្ថិរភាព ដោះស្រាយជម្លោះតាមរយៈការទូត និងការសន្ទនា៕

Khcct banner

អត្ថបទទាក់ទង