681 ezgif.com resize
Swift cc time

កម្ពុជាអរគុណចិនដែលជួយជ្រោមជ្រែងឱ្យមានបទឈប់បាញ់ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះចិនដែលបានជួយជ្រោមជ្រែងឲ្យមានបទឈប់បាញ់ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ និងចំពោះវិភាគទានដ៏សកម្ម និងតួនាទីស្ថាបនារបស់ចិនក្នុងការជំរុញសន្តិភាព និងសន្ទនារវាងកម្ពុជា និងថៃ។ ការថ្លែងនេះធ្វើឡើងតាមរយៈការសន្ទនាតាមទូរស័ព្ទរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា ជាមួយលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។

 លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន

ក្នុងអំឡុងការសន្ទនានេះ ភាគីទាំងពីរបានបញ្ជាក់សារជាថ្មីពីការប្តេជ្ញាចិត្ត ពង្រឹងថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងលើកកម្ពស់ការកសាង សហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនភាគីចិនអំពីការវិវឌ្ឍថ្មីៗ នៃជម្លោះព្រំដែនកម្ពុជា-ថៃ ដែលកំពុង ឡើងកម្ដៅ។ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះកិច្ចព្រមព្រៀង បទឈប់បាញ់ និងវិធានការកាត់បន្ថយកម្ដៅ និងការដោះស្រាយជម្លោះដោយសន្តិវិធី ដែលភាគីទាំងពីរបាន ព្រមព្រៀងគ្នា រួមទាំងការព្រមព្រៀងនៅទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវិភាគទានដ៏សកម្ម និងតួនាទីស្ថាបនារបស់ចិន ក្នុងការជំរុញសន្តិភាព និងសន្ទនារវាងកម្ពុជា និងថៃ៕

Khcct banner

អត្ថបទទាក់ទង