681 ezgif.com resize
Swift cc time

អាម៉េរិកមើលឃើញពីអំពើហិង្សាតាមព្រំដែនរបស់កម្ពុជាហើយជំរុញឱ្យថៃគោរពបទឈប់បាញ់ឡើងវិញ

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

អាម៉េរិក ៖ប្រមុខការទូតអាម៉េរិក នៅថ្ងៃទី ១៩ ធ្នូនេះ បានជួបសន្ទនាតាមរយៈទូរស័ព្ទជាមួយប្រមុខការទូតថៃ Sihasak Phuangketkeow ។ក្នុងកិច្ចសន្ទនានោះ អាម៉េរិកបានសម្តែងពីក្តីបារម្ភចំពោះអំពើហិង្សាតាមព្រំដែនរបស់ប្រទេសកម្ពុជា ហើយជំរុញឱ្យថៃ អនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួវិញ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាម៉េរិក លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិក បាន ប្រាប់រដ្ឋមន្ត្រីការបរទេសថៃលោក Sihasak Phuangketkeow អំពីការព្រួយបារម្ភរបស់ខ្លួនទាក់ទងនឹងការបន្តអំពើហិង្សានៅតាមព្រំដែនកម្ពុជា និង បានសង្កត់ធ្ងន់លើតម្រូវការជាបន្ទាន់ ដើម្បីកាត់បន្ថយភាពតានតឹង។

បើតាមលោក Marco បានជំរុញឱ្យរដ្ឋមន្ត្រីការបរទេសថៃលោក Sihasak ត្រូវចាត់វិធានការជាក់ស្តែង ដើម្បីបន្ថយស្ថានការណ៍ និង ឱ្យប្រទេសថៃត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួវិញ៕

Khcct banner

អត្ថបទទាក់ទង