681 ezgif.com resize
Swift cc time

ម្ចាស់ផ្ទះកីឡាស៊ីហ្គេមថៃ បន្តបាក់មុខជាខ្លាំង ក្រោយបង្កើតកំហុសធំៗជាច្រើនក្នុងការប្រកួត

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ ស៊ីហ្គេមលើកទី ៣៣ មានប្រទេសថៃធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្ដើមចាប់ពីថ្ងៃ ០៩ធ្នូ ហើយគ្រោងបញ្ចប់នៅថ្ងៃ ២០ធ្នូ ខាងមុខនេះ។ គួរឱ្យកត់សម្គាល់ យើងសង្កេតឃើញ មានរឿងរ៉ាវធំៗជាច្រើនបានកើតឡើង ដូចជា កំហុសបច្ចេកទេសកំឡុងពេលបើកកម្មវិធីដោយមិនចាក់បទភ្លេងជាតិ សម្រាប់ការប្រកួតដំបូងរវាង វៀតណាម និងឡាវ។ ការបង្ហាញផែនទីវៀតណាមខុស ការបង្ហាញទង់ជាតិវៀតណាម ត្រូវបានដាក់ស្លាកថា “ថៃឡង់” ហើយបង្ហាញទង់ជាតិស៊ីងហ្គាពួរ ត្រូវបានដាក់ស្លាកថា “ឥណ្ឌូណេស៊ី”។

ក្នុងរយៈពេលនៃការប្រកួតប៉ុន្មានថ្ងៃមកនេះ ស៊ីហ្គេមលើកទី ៣៣ បានកំពុងក្លាយជាភាពអនាធិបតេយ្យនៃការប្រកួត ដោយសារការប្រទូសរ៉ាយរវាងកីឡាបាល់ទះស្រ្តីថៃ និង វៀតណាម ដោយវៀតណាមចោទថា គណកម្មការស៊ីហ្គេមថៃមានភាពលំអៀងទៅក្រុមថៃជាង។ការវាយតប់គ្នារវាងអ្នកគាំទ្រម៉ាឡេស៊ី និង ថៃ ការរិះគន់ទៅលើប្រព័ន្ធការពារសុវត្តិភាពអត្តពលិកដែលបង្កឱ្យអត្តពលលិកស្រីជនជាតិវៀតណាមម្នាក់របួសធ្ងន់ផ្នែកកកំឡុងការប្រកួតកីឡា «ប៉ិនចាក់ ស៊ីឡាត» តទល់នឹងឥណ្ឌូនេស៊ី។ ដែលថ្មីៗចុងក្រោយនេះ គឺការលុបឈ្មោះកីឡាការនីកំពូលថៃ ហាមមិនឱ្យប្រកួតពេញមួយជីវិតដោយសារប្រើល្បិចក្នុងការប្រកួត និងមានរឿងមិនប្រក្រតីជាច្រើនទៀត។

កំហុសធំៗជាច្រើននេះ ត្រូវបានបណ្តាញផ្សព្វផ្សាយនានាទាំងថៃខ្លួនឯង និងសារព័ត៌មានអន្តរជាតិ ចុះផ្សាយព្រោងព្រាត និងនាំឱ្យប្រទេសថៃជាម្ចាស់ផ្ទះរងភាពអាម៉ាស់ ដោយបង្ហាញពីការមិនយកចិត្តទុកដាក់ និង ភាពអនាធិបតេយ្យនៃការរៀបចំការប្រកួតកីឡាដែលមានការអញ្ជើញចូលរួមពីប្រទេសធំៗចំនួន ១០ប្រទេស ក្នុងតំបន់អាស៊ាន។

Khcct banner

អត្ថបទទាក់ទង