681 ezgif.com resize
Swift cc time

ទូតកម្ពុជានៅបារាំង រម្លឹកឱ្យអ្នកដំណើរអឺរ៉ុបដែលធ្វើដំណើរមកកម្ពុជាហើយឆ្លងកាត់ថៃ ត្រូវបង្កើនការប្រយ័ត្នខ្ពស់ ក្រោយជួបបញ្ហាជាច្រើន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

បារាំង៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង នាថ្ងៃទី១៦ ធ្នូ បានចេញសេចក្តីជូនដំណឹងដល់អ្នកធ្វើដំណើរអឺរ៉ុបមួយចំនួន ដែលទៅប្រទេសកម្ពុជា ដោយឆ្លងកាត់ទីក្រុងបាងកក ត្រូវប្រុងប្រយ័ត្ន គួរជៀសវាងការធ្វើដំណើរឆ្លងកាត់ប្រទេសថៃ និងការប្រើប្រាស់ក្រុមហ៊ុនអាកាសចរណ៍ថៃ នៅពេលធ្វើដំណើរទៅកម្ពុជា។

បើតាមសេចក្តីជូនដំណឹង បានបញ្ជាក់ថា អ្នកដំណើរអឺរ៉ុបមួយចំនួនដែលបានធ្វើដំណើរទៅប្រទេសកម្ពុជា បានជួបប្រទះនូវបញ្ហា ធ្ងន់ធ្ងរ ពេលឆ្លងកាត់ (transit) នៅអាកាសយានដ្ឋានទីក្រុងបាងកក (ប្រទេសថៃ) ដូចជា៖ ការសួរសំណួររាប់សិបម៉ោង, ការទាមទារហួសហេតុឱ្យបង្ហាញឯកសារបញ្ជាក់ធនធានហិរញ្ញវត្ថុ, ការត្រួតពិនិត្យឯកសារកក់សណ្ឋាគារនៅកម្ពុជា, បរិយាកាសថប់បារម្ភ និងរងការសង្ស័យដោយមិនសមហេតុផល និងនៅក្នុងករណីខ្លះ អ្នកដំណើរបានបាត់វ៉ាលីថែមទៀត ពេលទៅដល់ទីក្រុងភ្នំពេញ។

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសបារាំង បានណែនាំឲ្យអ្នកដំណើរមានការប្រុងប្រយ័ត្ន ជៀសវាងការធ្វើដំណើរឆ្លងកាត់ប្រទេសថៃ និងការប្រើប្រាស់ក្រុមហ៊ុនអាកាសចរណ៍ថៃ នៅពេលធ្វើដំណើរទៅកម្ពុជា។ មានក្រុមហ៊ុនអាកាសចរណ៍ និងផ្លូវហោះហើរអន្តរជាតិផ្សេងទៀត ដែលផ្តល់សេវាកម្មល្អ ប្រសើរ និងការឆ្លងកាត់ (transit) ដោយពុំមានការរើសអើង និងគោរពដល់អ្នកដំណើរ៕


Khcct banner

អត្ថបទទាក់ទង