681 ezgif.com resize
Swift cc time

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំ«មហោស្រពសិប្បកម្មច្នៃប្រតិដ្ឋទូទាំងប្រទេស»លើកទី១ នៅថ្ងៃ២០-២១ ធ្នូ

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ មហោស្រពសិប្បកម្មច្នៃប្រតិដ្ឋទូទាំងប្រទេសលើកទី១ ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២០-២១ ខែធ្នូ ឆ្នាំ២០២៥ ពីម៉ោង ៩:០០នាទីព្រឹក ដល់ ៩:០០នាទីយប់ នៅសាលចតុម្មុខ ដើម្បីលើកស្ទួយវិស័យសិប្បកម្ម និងជំរុញលើកទឹកចិត្តឱ្យមានការច្នៃប្រតិដ្ឋក្នុងវិស័យសិប្បកម្មនៅកម្ពុជា។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំកម្មវិធី “មហោស្រពសិប្បកម្មច្នៃប្រតិដ្ឋទូទាំងប្រទេសលើកទី១ ឆ្នាំ២០២៥” ក្នុងគោលបំណងលើកស្ទួយវិស័យសិប្បកម្ម និងជំរុញលើកទឹកចិត្តឱ្យមានការច្នៃប្រតិដ្ឋក្នុងវិស័យសិប្បកម្មនៅកម្ពុជា នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី២០ និង២១ ខែធ្នូ ឆ្នាំ២០២៥ នៅសាលចតុម្មុខ។

បើតាមគេហទំព័រនៃ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្មវិធីមហោស្រពនេះ មានរួមបញ្ចូលនូវការប្រកួតប្រជែងស្នាដៃសិប្បកម្មច្នៃប្រតិដ្ឋរបស់និស្សិត ការតាំងបង្ហាញផលិតផលច្នៃប្រតិដ្ឋរបស់សិប្បករ និងកិច្ចពិភាក្សាស្ដីអំពីសក្តានុពលសិប្បកម្មខ្មែរ  ក្នុងយុគសម័យឧស្សាហកម្មច្នៃប្រឌិត គំនិតច្នៃប្រឌិតក្នុងសិប្បកម្មខ្មែរ និងអំពីការប្រើប្រាស់ពណ៌ធម្មជាតិក្នុងសិប្បកម្មតម្បាញខ្មែរ៕


Khcct banner

អត្ថបទទាក់ទង