681 ezgif.com resize
Swift cc time

ព្រលានសៀមរាបនឹងទទួលបានជើងហោះហើរត្រង់ថ្មីមួយទៀតពីកោះភូគុក-សៀមរាប

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ អកាសយានដ្ឋានអន្តរជាតិសៀមរាប នឹងទទួលបានជើងហោះហើរត្រង់ថ្មីបន្ថែមទៀតដែលធ្វើការតភ្ជាប់ពីសៀមរាប-កោះ Phu Quoc (ភូគុក) ប្រទេសវៀតណាម ចាប់ពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ។ ជើងហោះហើរត្រង់មួយនេះនឹងប្រតិបតិ្តការហោះហើរដោយក្រុមហ៊ុនអាកាសចរណ៍ Air Asia Cambodia ។

បើតាមមក្រសួងទេសចរណ៍ ក្រោមការដឹកនាំតម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ រួមជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ គួបផ្សំជាមួយចំណងការទូតជិតស្និទ្ធជាមួយប្រទេសវៀតណាម ក្រុមហ៊ុនអាកាសចរណ៍ Air Asia Cambodia នឹងភ្ជាប់ជើងហោះហើរត្រង់ពីខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា មកកាន់កោះ Phụ Quoc នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥៕


Khcct banner

អត្ថបទទាក់ទង