ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ២០២៥ បានរៀបចំពិធីប្រគល់លិខិតសរសើររដ្ឋមន្ត្រីការបរទេសជប៉ុនសម្រាប់ឆ្នាំសារពើពន្ធ២០២៥ ជូនដល់លោកស្រី កាណេតាកេ អេម៉ីកុ ទីប្រឹក្សាផ្នែកច្បាប់នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃកម្ពុជា។ ស្ថានទូតជប៉ុន បានថ្លែងអំណរគុណចំពោះលោកស្រី កាណេតាកេ អេម៉ីកុ សម្រាប់ការរួមចំណែកធ្វើឲ្យរីកចម្រើនទំនាក់ទំនងកម្ពុជា-ជប៉ុន។
លោកស្រី កាណេតាកេ បាននិងកំពុងខិតខំប្រឹងប្រែរួមចំណែកក្នុងកិច្ចសហប្រតិបត្តិការរបស់ជប៉ុនសម្រាប់កម្ពុជារួមមានការគាំទ្រការអភិវឌ្ឍប្រព័ន្ធច្បាប់ក្នុងវិស័យអចលនទ្រព្យ សំណង់ និងគោលនយោបាយទីក្រុង និងការបង្កើតគម្រោង ODAជាដើម អស់រយៈពេលជាច្រើនឆ្នាំ។
ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានថ្លែងអំណរគុណជាថ្មីចំពោះលោកស្រី កាណេតាកេ សម្រាប់ការរួមចំណែករបស់លោកស្រីក្នុងទំនាក់ទំនងជប៉ុន-កម្ពុជា និងសូមជូនពរលោកស្រីទទួលបានជោគជ័យបន្ថែមទៀត៕