ថៃ៖ ប៉ូលីសថៃ នៅខេត្តសុរិន្ទ បានឃាត់ខ្លួនបុរសជនជាតិអាម៉េរិកម្នាក់ ក្រោយពីរូបលោកបានថតអាកាសយានដ្ឋានយោធាថៃមួយក្នុងខេត្តសុរិន្ទ ហើយសង្ស័យ ថាលួចថតសកម្មភាពយោធានាៗនៅតំបន់កើតហេតុ។ ភ្លាមៗក្រោយកើតហេតុប៉ូលីស បានបញ្ជូនរូបគេទៅកាន់កន្លែងសួរនាំបន្ថែមសង្ស័យជាប់ពាក់ព័ន្ធធ្វើចារកម្ម។នេះបើយោងតាមកាសែតថៃ Thaiger រាយការណ៍នៅថ្ងៃទី ១៧ ធ្នូនេះ។
ការត្រួតពិនិត្យបឋមបានកំណត់អត្តសញ្ញាណបុរសនោះថា ជាជនជាតិអាម៉េរិកអាយុ ៤៦ ឆ្នាំមកពីរដ្ឋ New Jersey និង បានចូលប្រទេសថៃតែម្នាក់ឯង ហើយកំពុងស្នាក់នៅសណ្ឋាគារមួយក្នុងកណ្តាលទីក្រុង Surin។ ឯកសារបានបង្ហាញថា បុរសម្នាក់នេះ បានចូលសណ្ឋាគារមួយថ្ងៃមុននេះ គឺថ្ងៃទី ១៥ ខែធ្នូ។ ប៉ូលីសថៃកំពុងតែបន្តសួរនាំជនសង្ស័យ។
ប្រភពដដែល បានរាយការណ៍ថា បុរសជនជាតិអាម៉េរិកម្នាក់នេះ បានធ្វើសកម្មភាពគួរឱ្យសង្ស័យ ដោយបានលួចថតរូបនៅជិតអាកាសយានដ្ឋានយោធា ហើយបដិសេធមិនអនុញ្ញាតឱ្យមន្ត្រីត្រួតពិនិត្យទូរស័ព្ទដៃរបស់គេ។ អង្គភាពនគរបាលល្បាតព្រំដែន បានធ្វើការឃាត់ខ្លួន ជនសង្ស័យ និង សួរនាំព័ត៌មានបន្ថែម។បច្ចុប្បន្នមិនទាន់ទទួលបានពីការដោះលែងនៅឡើយទេ គិតត្រឹមថ្ងៃទី ១៧ ធ្នូនេះ៕