681 ezgif.com resize
Swift cc time

រដ្ឋមន្ត្រីការបរទេសថៃ៖ភាគីចិន ប្រាប់ថា អាវុធធុនធ្ងន់កងទ័ពកម្ពុជាកំពុងប្រើប្រាស់គឺជា«អាវុធសេរីចាស់»

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

បាងកក៖ អនុរដ្ឋមន្ត្រីការបរទេសថៃ នៅថ្ងៃទី ១៥ ធ្នូ ម្សិលមិញ បានជួបជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសថៃ។ ក្រោយជំនួបនោះមួយថ្ងៃ ពោលគឺនៅថ្ងៃនេះ រដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Puangketkaew ប្រាប់អ្នកសារព័ត៌មានថា ភាគីចិន បញ្ជាក់ថា អាវុធធុនធ្ងន់ដែលកងទ័ពកម្ពុជាកំពុងប្រើប្រាស់ គឺជា «អាវុធសេរីចាស់»។នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានថៃ (TNA)។

ប្រភពដដែលបានរាយការណ៍សម្តី ប្រមុខការទូតថៃ លោក Sihasak ថា អាវុធទាំងនេះ ត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារលើទឹកដីថៃ ភាគីថៃនៅតែត្រូវការបន្តទំនាក់ទំនង និង ពិភាក្សាបន្ថែមជាមួយប្រទេសចិន អំពីបញ្ហានេះ។លោកថា ភាគីចិន តាមរយៈឯកអគ្គរដ្ឋទូត បានបង្ហាញក្តីសង្ឃឹមថា កម្ពុជា និងថៃ នឹងឆ្ពោះទៅរកសន្តិភាព និង ដោះស្រាយជម្លោះតាមមធ្យោបាយសន្តិវិធី។

ចំពោះចំណុចនេះ ទីភ្នាក់ងារសារព័ត៌មានថៃ (TNA) បានបន្តលើកសម្តីលោក Sihasak ដោយថា ប្រទេសថៃ បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ដំណោះស្រាយដោយសន្តិវិធី ចំពោះជម្លោះនេះ។លោកថា ប្រសិនបើភាគីកម្ពុជាចង់ឲ្យមានបទឈប់បាញ់ កម្ពុជាត្រូវតែបញ្ឈប់ការបាញ់ប្រហារជាមុនសិន ទើបការសន្ទនាអាចចាប់ផ្តើមបាន»។

បើតាមលោក Sihasak ក៏បានបញ្ជាក់ផងដែរថា ការពិភាក្សាថ្មីៗនេះជាមួយប្រធានាធិបតីអាម៉េរិក លោក Donald Trump តែថា មិនបានគ្របដណ្តប់លើប្រធានបទបទឈប់បាញ់នោះទេ ។លោក បានបញ្ជាក់ជាថ្មីថា បទឈប់បាញ់ មិនអាចកើតមានឡើងបានឡើយ រហូតទាល់តែភាគីកម្ពុជាបញ្ឈប់ការបាញ់ប្រហារជាមុនសិន។

Khcct banner

អត្ថបទទាក់ទង