681 ezgif.com resize
Swift cc time

សមាគមពលរដ្ឋខ្មែរក្រោមនៅកម្ពុជា បង្ហាញពីស្មារតីសាមគ្គីជាធ្លុងមួយ គាំទ្រដល់វីរកងទ័ពជួរមុខ និងពលរដ្ឋខ្មែរគ្រប់ទិសទី

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
រូបតំណាង

ភ្នំពេញ៖ សមាគមពលរដ្ឋខ្មែរក្រោមនៅកម្ពុជា បង្ហាញពីស្មារតីសាមគ្គីជាធ្លុងមួយ គាំទ្រដល់វីរកងទ័ពជួរមុខ និងពលរដ្ឋខ្មែរគ្រប់ទិសទី ដើម្បីប្រឆាំងនឹងសត្រូវឈ្លានពានថៃ។ ជាមួយគ្នានេះ តាមរយៈខ្មែរក្រោមទាំងនៅកម្ពុជាក្រោម ទាំងនៅកម្ពុជា និងជុំវិញពិភពលោកបានផ្ញើសារគាំទ្រលើកកម្លាំងចិត្ត ខ្លះទៀតក៏បានផ្ញើជាថវិកាចូលរួមឧបត្ថម្ភដល់កងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក តាមរយៈមិត្តភក្កិ តារាចម្រៀង និងបវរកញ្ញាខ្មែរក្រោម។

សមាគមពលរដ្ឋខ្មែរក្រោមនៅកម្ពុជា បានស្ញើចសរសើរដល់ពលរដ្ឋខ្មែរបានសស្រាក់សស្រាំមានអ្វីផ្ញើនឹង ទាំងថវិកា និងនាំគ្នាបុកអំបុកស្រូវថ្មីលកលៃផ្ញើជូនកងទ័ពជួរមុខ។ រីឯពលរដ្ឋខ្មែរនៅក្រៅប្រទេសជុំវិញពិភពលោកបា ននឹងកំពុងតែធ្វើបាតុកម្មស្រែកប្រាប់ពិភពលោកឲ្យដឹងអំពីភាពឃោរឃៅរបស់ចោរសៀមឈ្លានពាន និងបានថ្លែងសារអរគុណគាំទ្រដល់វីរកងទ័ពដ៏អង់អាចក្លាហាន ដែលបាននឹងកំពុងតែយកទ្រូងពាំងការពារទឹកដី និងអាយុជីវិតប្រជាពលរដ្ឋខ្មែរ។

ចំណែកមន្ត្រីរាជការគ្រប់ជាន់ថ្នាក់គ្រប់តួនាទី បាននិងកំពុងតែដុតដៃដុតជើងធ្វើការយ៉ាងស្វិតស្វាញទាំងផ្លូវច្បាប់ ទាំងការទូតស្វែករកការគាំទ្រពីសំណាក់ប្រទេសជាមិត្ត និងអង្គការធំៗក្នុងពិភពលោក ដើម្បីថ្កោលទោសចោរសៀមពាន និងឲ្យចោរសៀមឈ្លានពានទទួលខុសត្រូវចំពោះមុខច្បាប់។

ក្នុងពេលនេះខ្មែរគ្រប់និន្នាការទាំងអស់ បាននិងកំពុងចាប់ដៃគ្នាជាធ្លុងមួយសាមគ្គីគាំទ្របងៗ ដើម្បីការពារទឹកដីពីចោរសៀមឈ្លានពានទឹកដី។ សមាគមពលរដ្ឋខ្មែរក្រោមនៅកម្ពុជា និងពលរដ្ឋខ្មែរអស់គ្នា សូមគោរពជូនពរវីរកងទ័ពជួរមុខ ឲ្យមានសុខភាពល្អមានស្មារតីរឹងប៉ឹងប្រយុទ្ធឈ្នះចោរសៀមឈ្លានពានគ្រប់សមរភូមិ។ ជាមួយគ្នានេះ ជូនពរពលរដ្ឋភៀសសឹកទាំងអស់ បានទៅកាន់ទីសុវត្ថិភាព និងមានការទំនុកបម្រុងគ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យគ្រប់គ្រាន់សម្រាប់រស់នៅដោយភាពកក់ក្កៅ៕


Khcct banner

អត្ថបទទាក់ទង