681 ezgif.com resize
Swift cc time

ស.ស.យ.ក. នឹងរៀបចំកម្មវិធី«ដើរដើម្បីសន្តិភាព»ក្នុងគោលបំណងជំរុញឱ្យមានការគោរពបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាព

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី ១៦ ខែធ្នូនេះ បានជូនដំណឹងស្ដីពី ការរៀបចំកម្មវិធី ដើរដើម្បីសន្តិភាព (March for Peace) នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង១៥:០០នាទីរសៀលតទៅ ចាប់ពីបរិវេណផ្សាររាត្រី រួចធ្វើដំណើរដោយថ្មើរជើងឆ្ពោះទៅកាន់ សួនច្បារវិមានឯករាជ្យ។

សហភាពសហព័ន្ធយុវជនកម្ពុជា បានឲ្យដឹងថា ក្នុងគោលបំណងបង្ហាញ ស្មារតីស្រឡាញ់សន្តិភាពរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសជំរុញឱ្យមានការគោរពបទឈប់បាញ់ និង កិច្ចព្រមព្រៀងសន្តិភាព សំដៅសម្រេចបានសន្តិភាពរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ សហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំកម្មវិធី ដើរដើម្បីសន្តិភាព (March for Peace) នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង១៥:០០នាទីរសៀលតទៅ ដោយធ្វើការជួបជុំសមាជិក សមាជិកា ស.ស.យ.ក. និងសាធារណជនទូទៅ នៅបរិវេណផ្សាររាត្រី រួចធ្វើដំណើរដោយថ្មើរជើងឆ្ពោះទៅកាន់ សួនច្បារវិមានឯករាជ្យ ដោយនឹងមានប្រារព្ធពិធីថ្លែងសារនៅទីនោះ។

កម្មវិធីនេះ នឹងបើកឲ្យសមាជិក សមាជិកា នៃរចនាសម្ព័ន្ធចំណុះស.ស.យ.ក. អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងសាធារណជន ត្រៀមអញ្ជើញចូលរួមឲ្យបានច្រើនកុះករ៕

Khcct banner

អត្ថបទទាក់ទង