ថៃ៖ លោក Chatchai Bangchuad អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិថៃ នៅរសៀលថ្ងៃទី ១៦ ធ្នូនេះបានបញ្ជាក់ថា ថៃមានផែនការបញ្ជូនយន្តហោះមកដឹកពលរដ្ឋថៃជាង៤ពាន់នាក់ ដែលកំពុងរស់នៅ និង ជាប់គាំងក្នុងទីក្រុងប៉ោយប៉ែតត្រឡប់ទៅផ្ទះវិញ។
បើតាមលោក Chatchai Bangchuad បច្ចុប្បន្នក្រសួងការបរទេសថៃ កំពុងធ្វើការសម្របសម្រួលជើងហោះហើរពាណិជ្ជកម្ម និង ជើងហោះហើរផ្សេងទៀត ដើម្បីនាំពលរដ្ឋខ្លួនត្រឡប់មកផ្ទះវិញ។តែយ៉ាងណា លោកមិនទាន់កំណត់ពេលវេលាជាក់លាក់នៅឡើយទេ៕