ភ្នំពេញ÷ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជា នៅថ្ងៃទី ១៦ ធ្នូនេះ បានបដិសេដការចោទប្រកាន់របស់ភាគីថៃ ទាក់ទងនឹងចារកម្មជនជាតិរុស្សីត្រូវបានជួលដោយភាគីប្រទេសកម្ពុជា ក្នងជម្លោះព្រំដែនកម្ពុជា-ថៃ ដោយចាត់ទុកការលើកឡើងនេះជាព័ត៌មានក្លែងក្លាយ និង គ្មានភស្តុតាងច្បាស់លាស់។បន្ថែមពីប្រកាសច្រានចោល ទូតរុស្ស៊ីក៏បានប្រកាសពិនិត្យសិក្សាបន្ថែម ចំពោះករណីនេះ។
គួរបញ្ជាក់ថា ស្នងការនគរបាល ខេត្តណាខនរ៉ាតឆាស៊ីម៉ា ប្រទេសថៃ ជាប់ព្រំដែននៃប្រទេសកម្ពុជា នៅថ្ងៃទី ១៥ ធ្នូនេះ បានចុះត្រួតពិនិត្យលើ ជនជាតិរុស្ស៊ី ម្នាក់ ដែលកំពុងស្នាក់នៅ ក្នុងខេត្តនេះ ដោយសង្ស័យថា ជនជាតិរុស្ស៊ីម្នាក់នេះ គឺជាយោធាស៊ីឈ្នួល ឬជាចារកម្មឱ្យយោធាកម្ពុជា និង មានផែនការបំផ្លាញតំបន់យោធាថៃឱ្យខ្ទិច៕