681 ezgif.com resize
Swift cc time

អ្នកជំនាញផ្នែកដឹកជញ្ជូន៖ការដឹកជញ្ជូន«តាមផ្លូវសមុទ្រ»របស់កម្ពុជាភាគច្រើនពឹងផ្អែកខាងកំពង់ផែសិង្ហបុរី និង វៀតណាម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី អគ្គនាយក ក្រុមហ៊ុនឡាញហល អេចប្រេស ខេមបូឌា និងជាអ្នកជំនាញ ក្នុងវិស័យភស្តុភារកម្ម និងដឹកជញ្ជូន

ភ្នំពេញ៖ អ្នកជំនាញក្នុងវិស័យភស្តុភារកម្ម និងដឹកជញ្ជូន បានបញ្ជាក់ថា ការដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជាភាគច្រើនគឺពឹងផ្អែកខាងកំពង់ផែសិង្ហបុរី និងវៀតណាម។ ចំពោះកំពង់ផែប្រទេសថៃគឺមិនសូវមានការពឹងផ្អែកពីកម្ពុជានោះទេ។ ការបញ្ជាក់បែបនេះ ត្រូវធ្វើឡើងបន្ទាប់ពីសារព័ត៌មានថៃមួយចំនួនដែលបានដកស្រង់សម្ដីមន្ត្រីជាន់ខ្ពស់ថៃពាក់ព័ន្ធការព្រមាន បិទ រាំងខ្ទប់ ដំណើរនាវាចរដឹកទំនិញតាមផ្លូវសមុទ្រឆ្លងកាត់ឈូងសមុទ្រថៃចូលមកកាន់ប្រទេសកម្ពុជា។

ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី អគ្គនាយក ក្រុមហ៊ុនឡាញហល អេចប្រេស ខេមបូឌា និងជាអ្នកជំនាញ ក្នុងវិស័យភស្តុភារកម្ម និងដឹកជញ្ជូន បានបញ្ជាក់មកកាន់សារព័ត៌មានស៊ីស៊ីថាមស៍ នៅថ្ងៃទី១៥ធ្នូ ឆ្នាំ២០២៥នេះថា គិតមកទល់ពេលនេះ ដំណើរការនៃការដឹកជញ្ជូនតាមផ្លូវសមុទ្រកម្ពុជាគឺនៅរក្សាការដឹកជញ្ជូនតាមធម្មតា ប៉ុន្តែក្រុមការងារកំពុងតាមដានរឿងនេះជាបន្តដូចគ្នា រហូតដល់មានការជូនដំណឹងជាថ្មី។

ប្រធានសមាគមរូបនេះបញ្ជាក់យ៉ាងច្បាស់ៗថា ការដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជាភាគច្រើនគឺពឹងផ្អែកខាងកំពង់ផែសិង្ហបុរី និងវៀតណាម។ ចំពោះកំពង់ផែប្រទេសថៃគឺមិនសូវមានការពឹងផ្អែកកពីកម្ពុជាទេ។

ជាមួយគ្នានេះ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានលើកឡើងដែរថា កម្ពុជាមានច្រកដឹកទំនិញសមុទ្រចម្រុះ និងប្រទាក់ក្រឡា ដែលមានសក្តានុពល និងធានាបាននូវឯករាជ្យភាព និងម្ចាស់ការលើគ្រប់ទម្រង់ ស្របតាមច្បាប់ និងវិធានអន្តរជាតិ បើទោះបីជាថៃព្រមានបិទរាំងខ្ទប់ដំណើរនាវាចរដឹកទំនិញតាមផ្លូវសមុទ្រឆ្លងកាត់ឈូងសមុទ្រថៃចូលមកកាន់ប្រទេសកម្ពុជាក៏ដោយ។ កម្ពុជាមិនមែនក្មេងបៀមដៃ កម្ពុជាបានគិតគូររឿងនេះ និងបានត្រៀមលក្ខណៈរួចរាល់ ឆ្លើយតបគ្រប់ទម្រង់ ចំពោះមហិច្ចតាបង្ករសង្គ្រាមពង្រីកទំនាស់របស់ថៃ៕


Khcct banner

អត្ថបទទាក់ទង