681 ezgif.com resize
Swift cc time

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេច«លើកលែងកម្រៃសេវា»លើរថយន្តដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ជួយជនភៀសសឹកនៅកោះកុង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្របសម្រួលជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដោយក្នុងន័យមនុស្សធម៌ សម្រួលបន្ទុកចំណាយ និងផ្តល់ភាពងាយស្រួល រហ័សក្នុងការធ្វើដំណើរ ក្រុមហ៊ុនបានឯកភាពមិនយកកម្រៃសេវាចំពោះរថយន្តដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់សម្រាប់ឧបត្ថម្ភតាមតំបន់ភៀសសឹកនានាក្នុងខេត្តកោះកុងចាប់ពីពេលជូនដំណឹងនេះតទៅ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងដល់ក្រសួង ស្ថាប័នរដ្ឋ និងឯកជន អង្គការមហាជន និងសប្បុរសជនទូទៅទាំងអស់ ដែលមានបំណងដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ និង សម្ភារប្រើប្រាស់ចាំបាច់យកទៅផ្ដល់ជូនពលរដ្ឋភៀសសឹកនៅខេត្តកោះកុង និងត្រូវធ្វើដំណើរតាមផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដើម្បីសម្រួលបន្ទុកចំណាយ និងការធ្វើដំណើរប្រកប ដោយសុវត្ថិភាព ងាយស្រួល និងរហ័ស ក្រសួងបានសម្របសម្រួលជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដោយក្នុងន័យមនុស្សធម៌ ក្រុមហ៊ុនបានឯកភាពមិនយកកម្រៃសេវាចំពោះរថយន្ត ដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់សម្រាប់ឧបត្ថម្ភតាមតំបន់ភៀសសឹកនានា។

ទន្ទឹមនេះ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនទាំងអស់នេះ ក្រសួងសាធារណការស្នើឱ្យក្រសួង ស្ថាប័នរដ្ឋ និងឯកជន អង្គការមហាជន និងសប្បុរសជនទូទៅធ្វើការទំនាក់ទំនងមកក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈលេខទូរស័ព្ទ ០១២ ៩៧២ ០២៧ ដើម្បីក្រសួងសម្របសម្រួលជាមួយក្រុមហ៊ុនផ្លូវល្បឿនលឿន។ ការលើកលែងកម្រៃសេវាប្រើប្រាស់ផ្លូវល្បឿនលឿននេះ អនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕


Khcct banner

អត្ថបទទាក់ទង