681 ezgif.com resize
Swift cc time

ក្រសួងការបរទេសថៃ ចោទកម្ពុជារំលោភច្បាប់មនុស្សធម៌អន្តរជាតិ ក្រោយបិទព្រំដែនគោករាំងស្ទះពលរដ្ឋថៃតាមព្រំដែន

នយោបាយ
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ថៃ៖អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Nikorndej Balankura នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ បានចោទកម្ពុជារំលោភច្បាប់មនុស្សធម៌អន្តរជាតិ ក្រោយបិទព្រំដែនគោករាំងស្ទះពលរដ្ឋថៃតាមព្រំដែន។ប្រតិកម្មនេះ ធ្វើឡើងក្រោយមួយថ្ងៃ បន្ទាប់ពីកម្ពុជាប្រកាសបិទច្រកទ្វារចេញចូលរវាងកម្ពុជានិងថៃ នៅថ្ងៃ១៣ធ្នូ ដើម្បីធានាសុវត្ថិភាពពីការបាញ់ប្រហារ និងបាញ់ថ្នាំពុលរបស់យោធាថៃចូលដែនអធិបតេយ្យកម្ពុជា។

ក្រសួងការបរទេសថៃ បានប្រតិកម្មដោយចោទកម្ពុជាថា រំលោភច្បាប់មនុស្សធម៌អន្តរជាតិ ព្រោះធ្វើឱ្យមានការរាំងស្ទះពលរដ្ឋថៃតាមព្រំដែន ក្នុងការត្រលប់ចូលប្រទេសថៃវិញ ដោយបានលើកយកច្បាប់អន្តរជាតិថា មនុស្សគ្រប់រូបគួរមានសិទ្ធចាកចេញពីប្រទេសមួយដែលមិនមែនជាប្រទេសដើមរបស់ខ្លួន ដោយមិនមានការហាមឃាត់ លុះត្រាតែបុគ្គលនោះបានធ្វើអ្វីខុសច្បាប់ណាមួយ។ ថៃបានលើកឡើងថា​ មិនគួរឱ្យមានការរឹតត្បិតបែបនេះ ក្នុងស្ថានភាពព្រំដែនកំពុងតែកើតឡើងនោះទេ។

ជាមួយគ្នានោះ ក្រសួងការបរទេសថៃ អំពាវនាវឱ្យកម្ពុជាគោរពនូវច្បាប់អន្តរជាតិ ហើយលើកឡើងថា ខ្លួនធ្វើគ្រប់យ៉ាងនៅពេលនេះ ដើម្បីការពារខ្លួន មិនមានបំណងក្នុងការបង្កើតជម្លោះ និង ចង់រក្សានូវសន្តិភាព គោរពនូវដែនអធិបតេយ្យភាពនៅព្រំដែន ខណៈបច្ចុប្បន្នប្រជាជនថៃរាប់ពាន់នាក់កំពុងជាប់គាំងក្នុងប្រទេសកម្ពុជា ជាពិសេសព្រំដែនប៉ោយប៉ែត៕

Khcct banner

អត្ថបទទាក់ទង