681 ezgif.com resize
Swift cc time

ពលរដ្ឋថៃ ស្ទាក់ស្ទើរជ្រើសរើសមេដឹកនាំសម្រាប់ការបោះឆ្នោតជាតិខាងមុខ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ថៃ៖ តាមការស្ទង់មតិរបស់ វិទ្យាស្ថានជាតិអភិវឌ្ឍន៍រដ្ឋបាលថៃ ហៅកាត់ថា NIDA បង្ហាញថា ពលរដ្ឋថៃនៅមានភាពស្ទាក់ស្ទើរក្នុងការជ្រើសរើសមេដឹកនាំ និងគណបក្សដែលខ្លួនពេញចិត្តនៅឡើយសម្រាប់ការបោះឆ្នោតជាតិនាពេលខាងមុខ ទោះបីគេសង្កេតឃើញថា មេដឹកនាំគណបក្សប្រជាជន លោក Nattaphong Ruengpanyawut ត្រូវបានគេសង្កេតឃើញថាទទួលបានគាំទ្រច្រើនជាងបេក្ខជនមកពីគណបក្សផ្សេង ខណៈរដ្ឋាភិបាលលោកអនុទីន ទទួលបានមតិរិះគន់យ៉ាងចាស់ដៃទាក់ទងនឹងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ។

យោងតាមការស្ទង់មតិដដែល ពលរដ្ឋថៃរហូតដល់ទៅ៤០.៦០% បានបង្ហាញថាពួកគេមានភាពស្ទាក់ស្ទើរក្នុងការជ្រើសរើសមេដឹកនាំឬគណបក្សដែលខ្លួនពេញចិត្តសម្រាប់ការបោះឆ្នោតជាតិនាពេលខាងមុខ។

ការស្ទង់មតិនេះត្រូវបានធ្វើឡើងចាប់ពីថ្ងៃ៤ ធ្នូ រហូតដល់ ១២ ធ្នូ ដោយបានសម្ភាសន៍ពលរដ្ឋថៃចំនួន២៥០០នាក់ ដែលមានអាយុ១៨ឆ្នាំឡើងទៅ នៅគ្រប់ខេត្តរបស់ប្រទេសថៃ។

Khcct banner

អត្ថបទទាក់ទង