681 ezgif.com resize
Swift cc time

សម្តេច ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរបន្តសាមគ្គីភាពគ្នា ដើម្បីជាថាមពលរឹងមាំក្នុងការការពារទឹកដី

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋន្ត្រីនៃកម្ពុជា 

ភ្នំពេញ៖សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋន្ត្រីនៃកម្ពុជា នៅថ្ងៃទី ១៤ ធ្នូនេះ បានបង្ហោះសារតាមបណ្តាញសង្គមផ្លូវការអំពាវនាវពលរដ្ឋខ្មែរបន្តសាមគ្គីភាពគ្នា ដើម្បីជាថាមពលរឹងមាំក្នុងការការពារទឹកដី។ជាសារធ្វើឡើងក្រោយពីកម្ពុជា ត្រូវបានប្រទេសថៃបន្តបើកការវាយប្រហារឈ្លានដែនអធិបតេយ្យជាតិកម្ពុជារំលោភបទឈប់បាញ់ និងច្បាប់អន្តរជាតិនានា។

យោងតាមបណ្តាញសង្គមសម្តេច ហ៊ុន ម៉ាណែត បានសម្តែងនូវមោទនភាព ដែលបានឃើញនូវកម្លាំងដ៏រឹងមាំនៃមហាសាមជាតិខ្មែរក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងជួបប្រទះនឹងការលំបាកដោយសារការឈ្លានពានពីប្រទេសជិតខាង។ព្រះមហាក្សត្រ ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ សាសនា ទាំងក្នុងនិងក្រៅប្រទេស បានបង្ហាញនូវស្មារតីសាមគ្គីជាតិជាធ្លុងមួយ នៅពីក្រោយវីរៈកងទ័ព វីរៈនគរបាលជាតិគ្រប់រូបដែលកំពុងឈរជើងបំពេញបេសកកម្មយ៉ាងអង់អាចក្លាហាន ក្នុងការពារដែលអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា។

បើតាមសម្តេច ហ៊ុន ម៉ាណែត អំពាវនាវឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរនៅបន្តជាថាមពលរឹងមាំ សម្រាប់គាំទ្រនិងផ្ដល់កម្លាំងចិត្តដល់វីរៈកងទ័ព វីរៈនគរបាលជាតិរបស់កម្ពុជា បន្តបេសកកម្មក្នុងការការពារទឹកដី។សម្រាប់សម្តេចរាជរដ្ឋាភិបាល ស្ថិតនៅជាមួយបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាវីរៈកងទ័ព វីរៈនគរបាលជាតិរបស់យើងគ្រប់ពេលវេលា៕















យោធាថៃលែងខ្វល់ពីប្រធានាធិបតីត្រាំ និងសហគមអន្តរជាតិទៀតហើយ ព្រោះនយោបាយភូតកុហករបស់ពួកវាបានបរាជ័យយ៉ាងអាម៉ាស់អស់ហើយ។ ប្រតិបត្តការសឹករបស់យោធាថៃលែងលាក់បាំងលក្ខណៈ ឈ្លានពានទៀតហើយ ព្រោះហួសឆ្ងាយណាស់ពីបន្ទាត់កាពារខ្កួន។ គោលដៅរបស់យោធាថៃអាចមានបីក្នុងពេលនេះ៖

១- ភូមិសាស្ត្រឈរជើងចែកចេញជាពីរ។ មូយគឺភូមិសាស្ត្រទឹកដី ជាពិសេសក្នុងខេត្តបន្ទាយមានជ័យ។ ទីពីរគឺភូមិសាស្ត្រប្រាងប្រាសាទ ដែលជាក្តីស្រម័យឆ្កួតលីលារបស់រាជវង្សថៃ ជាពិសេសត្រកូលរាមា ដែលអាចមានវិបត្តិធ្ងន់ធ្ងនៅក្នុងរជ្ជកាលរាមាទី១០នេះ។ ចំពោះគោលដៅទីមួយនេះ ទោះចាយជីវិតយុវជនថៃប៉ុន្មាន ក៏រាជវង្ស និងយោធាថៃពុំខ្វល់ដែរ។ សំនូរសួរថា តើប្រជាពលរដ្ឋស្លូតត្រង់ថៃនឹងនៅទ្រាំឃើញកូនចៅខ្លួនស្លាប់ដោយគ្មានហេតុផលតទៅទៀតរហូតដល់ពេលណា? មានតែប្រជាពលរដ្ឋថៃខ្លួនឯងទេ ទើបអាចឆ្លើយសំនួរនេះបាន។ ក្នុងបរិបទនេះ យោធាថៃនឹងបន្តធ្វើឲ្យស្ថានការនយោបាយផ្ទៃក្នុងថៃរញ៉េរញ៉ៃបន្តទៅទៀត ដើម្បីក្តោបក្តាប់អំណាច ទុកជម្រើសរដ្ឋប្រហារយោធា នៅចុងក្រោយបំផុត។

២- យុទ្ធសាស្ត្រចិត្តសាស្ត្របំភិតបំភ័យប្រជាពលរដ្ឋខ្មែរ ឲ្យដេកពួនមិនបាន គិតតែពីររត់លូនរហូត។ រដ្ឋាភិបាលកម្ពុជាគិតតែពីបង្កើតជំរុំជនភាសសឹករហូត រវល់រហូត រ៉ាំរ៉ែងរហូត ។ល។ ក្នុងគោលដៅនេះ យោធាថៃនឹងប្រើប្រាសកាន់តែខ្លាំងនូវសង្គ្រាមពត៌មានកាឡៃ ដោយអាចខ្ចីដៃ MMO ខ្មែរបំភ្លៃ និងបំប៉ោងពត៌មាន ដើម្បីធ្វើឲ្យសតិ អារម្មណ៍ប្រជាពលរដ្ឋខ្មែរវិលវល់លែងដឹងទីសដំបន់។ ក្នុងន័យនេះ សូម MMO ប្រយ័ត្នប្រយ៉ែងឲ្យមែនទែនកុំឲ្យសត្រូវប្រើប្រាសដោយមិនដឹងខ្លួន។ ក្រសួងពត៌មានក៏ត្រូវតែមានវិធានការដាច់ណាត់ជាចាំបាច់។ ត្រូវម្នាក់ៗយល់ថា ពេលនេះជាពេលស្លាប់រស់របស់ប្រទេសជាតិទាំងមូល ពុំមែនជាពេលរស់នៅក្នុងជីវិតធម្មតានោះឡើយ អ្វីដែលផ្អាកបានផ្អាកសិនទៅ។

៣- ដោយសារទ័ពថ្មើរជើងថៃស្លាប់ច្រើននៅក្នុងគោលដៅទីមួយ គោលដៅទីបីត្រូវបង្កើនឡើងឲ្យខ្លាំង ក្នុងបំណងបំផ្លាញមូលដ្ឋានសេដ្ឋកិច្ចរបស់កម្ពុជា ដោយចាប់ផ្តើមពីហេថារចនាសម្ព័ន្ធ មានស្ពានថ្នល់ ។ល។ ដោយមិនចំពោះ គោលដៅទីបីនេះក៏រួមចំណែកបំរើគោលដៅទីមួយ ដោយបំបែកកម្លាំងវាយបករបស់យោធាកម្ពុជា និងបំរើគោលដៅទីពីរក្នុងសង្គ្រាមចិត្តសាស្ត្រទៅលើសតិអារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរ។

នៅក្នុងកិច្ចការទាំងអស់នេះ យោធាថៃខុសធ្ងន់ណាស់ នៅក្នុងការគិតពិចារណាជាយុទ្ធសាស្ត្ររបស់ខ្លួន៖

១- គិតថាប្រជាពលរដ្ឋខ្លួនឯងអាចទ្រាំទទួលយកការបាត់បង់ក្នុងពេលវេលាយូរ។ ទាហ៊ានថៃកាន់តែច្រើន ចាប់ផ្តើមនឿយណាយនឹងសង្គ្រាមដ៌ឥតន័យនេះ ហើយហ៊ានចេញមកនិយាយជាសាធារណៈទៀត។ អ្នកនយោបាយថៃខ្លះ បញ្ញវ័ន្ត រួមទាំងអ្នកកាសែតមួយចំនួនដែលមានសតិមិនលំអៀង ក៏ចាប់ផ្តើមនិយាយចេញមកជាសាធារណៈ ដូចគ្នា។ អ្នកធុរកិច្ចថៃក៏ចាប់ផ្តើមទាញសញ្ញាអាសន្នកាន់តែញាប់ឡើង ព្រោះអ្នកវិនិយោគបរទេសចាប់ផ្តើមផ្តូរទីសដៅទៅប្រទេសផ្សេងទៀតក្នុងតំបន់។

២- មើលងាយសហគមអន្តរជាតិ និងច្បាប់អន្តរជាតិ។ ជាការពិត សហគមអន្តរជាតិ មានប្រតិកម្មយឺតសែនយឺត ធ្វើឲ្យយើងគ្នាន់ក្នាញ់ ខឹងសម្បារគ្រប់គ្នា តែនេះជារបៀបរបបការងាររបស់សហគមអន្តរជាតិ ដែលត្រូវតែផ្ទៀតផ្ទាត់ច្រើន សួរនាំច្រើន ប្រមូលឯកសារជាអំណាស់អំណាងដោយអនុឡោមទៅតាមច្បាប់អន្តរជាតិ។ល។ យើងគិតមើលមើ បើប្រៀបធៀបជាមួយខែកក្កដាកន្លងទៅ ប្រទេស និងទីភ្នាក់ងារព៌តមានអន្តរជាតិធំៗកាន់តែច្រើន បានងាកចេញកាន់តែឆ្ងាយពីការភូតកុហករបស់ថៃ ហើយមកទទួលយកការពន្យល់របស់កម្ពុជា។ ត្រូវចាំទុក នៅថ្ងៃទី ១២ និង១៣ធ្នូ ២០២៥ យោធាថៃបានធ្វើអត្តឃាតនយោបាយខ្លួនឯង ដោយមើលស្រាលលោកប្រធានាធិបតីត្រាំ និងដោយបាញ់ប្រហារទៅលើខេត្តកោះកុង និងទម្លាក់គ្រាប់បែកទៅលើស្ពានថ្មីដែលជាជំនួយ របស់ចិន នៅខេត្តពោធិសត្វ។

៣- យោធាថៃស្អប់សម្តេចតេជោដល់ឆ្អឹង តែបែជាមើលស្រាលទេពកោសល្យយោធារបស់សម្តេច ព្រមទាំងមើលងាយសមត្ថភាព យោធារបស់កម្ពុជា។ នេះជាកំហុសធ្ងន់ធ្ងដែលមានតែមេទ័ពល្ងីល្ងើទេ ទើបធ្វើបាន។ យោធាថៃអាងលើសព្វាវុធទំនើបៗ តែពួកទាំងនោះដឹងច្បាស់ណាស់ថា ជោគជ័យពិតប្រាកដក្នុងការធ្វើសង្ក្រាម គឺឈរនៅលើឧត្តមគតិនៃការប្រយុទ្ធ និងភាពវិញគ្នាជាធ្លុងមួយរវាងរាជរដ្ឋាភិបាល វីរកងទ័ពនៅជួរមុខ និងវីរប្រជាពលរដ្ឋនៅជួរក្រោយ។ ផែនការខ្មៅងងឹតរបស់យោធាថៃ បានបង្កើតឥតប្រកែកបាននូវ សាមគ្គីភាព និងឯកភាពជាតិកម្ពុជាមួយដ៏រឹងមាំ ដែលនឹងត្រូវកត់ត្រាទុកក្នុងទំព័រមាសនៃប្រវត្តិសាស្ត្រកម្ពុជា។

៤- នៅថ្ងែណាមួយខាងមុខ សង្គ្រាមនេះនឹងត្រូវតែបញ្ចប់។ ហើយត្រូវតែបញ្ចប់ដោយការចរចា។ កម្ពុជានឹងបំប្លែងកាលៈទេសៈដ៏ឈឺចាប់នេះឲ្យទៅជាឱកាសមាស ឱកាសពេជ្រ ដើម្បីពង្រឹងសង្គមជាតិខ្មែរឲ្យខ្លាំងរហូតទាល់តែគ្មានសត្រូវណាហ៊ានមាក់ងាយបានទៀត។ ជាការប្រឈមមួយដ៏ធំធេងណាស់ តែយើងនឹងធ្វើបាន។

ដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយផ្សេងទៀត គឺកម្ពុជាអាចប្រើប្រាស់សមានចិត្តអន្តរជាតិដែលកំពុងឡើងខ្លាំងចំពោះយើង ពិចារណាអំពីសំណើរជាឯកតោភាគី ក្នុងការដាក់ពង្រាយអ្នកសង្កេតការយោធា - ដែលមានសមត្ថភាពការពារខ្លួន - របស់អាស៊ានបូកនឹងប្រទេសស្ម័គ្រចិត្តដ៏ទៃទៀតនៅលើទឹកដីព្រំដែនកម្ពុជា ក្នុងគោលបំណងការពារប្រជាពលរដ្ឋស៊ីវិលស្កូតត្រង់ ពីការឈ្លានរបស់យោធាថៃ។ នេះមិនពាក់ព័ន្ធដល់អធិប្បតេយភាព និងឯករាជ្យភាពរបស់កម្ពុជាឡើយ។

Khcct banner

អត្ថបទទាក់ទង