ភ្នំពេញ៖ ក្រសួងសុខាភិបាល ដាក់បញ្ចូលវ៉ាក់សាំងការពារជំងឺរាក ដែលបង្កដោយវីរុសរ៉ូតាទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
បើតាមក្រសួងសុខាភិបាល ប្រជាពលរដ្ឋអាចនាំកូន អាយុ ១ខែកន្លះ ទៅទទួលវ៉ាក់សាំងការពារជំងឺរាក នៅមណ្ឌលសុខភាពចាប់ពីពេលនេះតទៅ ដោយឥតគិតថ្លៃ។
សម្រាប់ព័ត៌មានបន្ថែម សូមសាកសួរ ក្រុមទ្រទ្រង់សុខភាពភូមិ ឬបុគ្គលិកមណ្ឌលសុខភាព ដែលនៅជិតលោកអ្នកបំផុត៕