681 ezgif.com resize
Swift cc time

កម្ពុជា-កាណាដា ប្ដេជ្ញាជំរុញលំហូរពាណិជ្ជកម្ម និងការវិនិយោគរវាងគ្នាឱ្យកាន់តែរីកចម្រើនបន្ថែម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រដ្ឋាភិបាលកាណាដា តាមរយៈឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសកាណាដាប្រចាំនៅកម្ពុជា បង្ហាញការសហការគាំទ្រ និងជំរុញលើកទឹកចិត្តឱ្យមានលំហូរពាណិជ្ជកម្ម និងការវិនិយោគឱ្យកាន់តែច្រើនបន្ថែមទៀត។ ប្រសាសន៍នេះត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។

នាឱកាសនេះ លោកស្រី ចម និម្មល បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ លោកឯកអគ្គរដ្ឋទូតចំពោះបេសកកម្មនៅកម្ពុជា ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីកម្ពុជា-កាណាដា លើគ្រប់វិស័យនៅកម្ពុជា។ ជាមួយគ្នានេះ លោកស្រីបានគូសបញ្ជាក់ពីការរីកចំរើននៃពាណិជ្ជកម្មទ្វេភាគី និងកិច្ចសហប្រតិបត្តិការជំរុញការតភ្ជាប់ធុរកិច្ចរវាងទ្វេភាគី លើវិស័យពាណិជ្ជកម្ម វិនិយោគ ការអប់រំ បច្ចេកវិទ្យា និងឌីជីថលជាដើម។

ជាមួយគ្នានេះ លោក CHRISTIAN DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសកាណាដាប្រចាំនៅកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូត និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ព្រមទាំងបានបង្ហាញអំពីការសហការគាំទ្រ និងជំរុញលើកទឹកចិត្តឱ្យមានលំហូរពាណិជ្ជកម្ម និងការវិនិយោគបន្ថែមឱ្យកាន់តែច្រើនបន្ថែមទៀត តាមរយៈការផ្គូរផ្គងធុរកិច្ចកម្ពុជា-កាណាដា ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងពង្រីកទំហំពាណិជ្ជកម្ម។ នេះបើតាមក្រសួងពាណិជ្ជកម្ម៕


Khcct banner

អត្ថបទទាក់ទង