ម៉ាឡេស៊ី៖ លោក អាន់វ៉ា អ៊ីប្រាហ៊ីម ជជែកតាមប្រព័ន្ធទូរសព្ទជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និង សមភាគីថៃ លោក Anutin Charnvirakul ពាក់ព័ន្ធជម្លោះព្រំដែនលើកទី២។
យោងតាមទំព័រហ្វេសប៊ុករបស់លោក អាន់វ៉ា ម៉ាឡេស៊ីនឹងបន្តគាំទ្រការសន្ទនាដោយសន្តិវិធី ដំណោះស្រាយដោយផ្អែកលើច្បាប់អន្តរជាតិ និង កិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីការពារស្ថិរភាព និង សន្តិសុខនៃតំបន់។លោកថា លោកជជែកតាមប្រព័ន្ធទូរសព្ទជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និង សមភាគីថៃ លោក Anutin Charnvirakul ពាក់ព័ន្ធជម្លោះព្រំដែនលើកទី២ ដើម្បីពិភាក្សាអំពីភាពចលាចលដែលកើតឡើងនៅតំបន់ព្រំដែននៃប្រទេសទាំងពីរ។
ជាមួយគ្នានោះ កោតសរសើរចំពោះការបើកចំហ និង ឆន្ទៈរបស់មេដឹកនាំទាំងពីរក្នុងការបន្តការចរចារ ដើម្បីកាត់បន្ថយភាពតានតឹង និង ជៀសវាងការយល់ច្រលំដែលអាចធ្វើអោយស្ថានការណ៍កាន់តែអាក្រក់ឡើង។ ទោះបីជាមិនទាន់មានដំណោះស្រាយគ្រប់ជ្រុងជ្រោយនៅឡើយ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងការទូតជាបន្តបានធានាថា មិនមានឧប្បត្តិហេតុធ្ងន់ធ្ងរទៀតទេនៅពេលខាងមុខ៕