681 ezgif.com resize
Swift cc time

កម្ពុជាប្រមូលភស្តុតាង ដើម្បីប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងប្រមូលភស្តុតាងការឈ្លានពានរបស់យោធាថៃមកលើកម្ពុជា ដោយមានការប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទ ការទម្លាក់គ្រាប់បែប ការបាញ់ផ្សែងពុលមកលើទីតាំងរបស់ជនស៊ីវិលកម្ពុជា។

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី១០ ធ្នូនេះ បាននឹងកំពុងប្រមូលភស្តុតាង ដើម្បីប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ពីការបំផ្លាញរបស់យោធាថៃមកលើជនស្លូតត្រង់កម្ពុជា ដោយអាវុធធុនធ្ងន់គ្រប់ប្រភេទ ការទម្លាក់គ្រាប់បែប ការបាញ់ផ្សែងពុល ។

ការបាញ់ប្រហាររបស់ថៃ បានបង្កឲ្យមានការខូតខាតយ៉ាងធ្ងន់ធរ ពោលបើគិតត្រឹមថ្ងៃទី១០ ធ្នូនេះ ជនស៊ីវិលបានស្លាប់ចំនួន៩នាក់ ក្នុងនោះទារក១នាក់ និងរងរបួសជនចំនួន៤៦នាក់ និងមានជនភៀសសឹកចំនួន ៣៧,១១៥ គ្រួសារស្មើនឹង ១២៧,១៣៣នាក់ ក្នុងនោះស្ត្រីមាន ៥៨ ៦០៣ នាក់ និងកុមារមានចំនួន ២១,៩៧៤នាក់ នៅក្នុងខេត្តចំនួន៥ រួមមាន៖ ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។

គួរបញ្ជាក់ថា នៅថ្ងៃទី១០ ធ្នូនេះ ការវាយប្រហាររបស់ថៃមកលើជនស៊ីវិល បានរីករាលដាល់ជាខ្លាំង ដែលបណ្តាលឲ្យសាលារៀនមួយចំនួន នៅស្រុកសំឡូត, កំរៀង, ភ្នំព្រឹក និងសំពៅលូន ខេត្តបាត់ដំបង ត្រូវបានផ្អាកការសិក្សាជាបណ្ដោះអាសន្ន៕


Khcct banner

អត្ថបទទាក់ទង