681 ezgif.com resize
Moneygramott moi1280x163px

ព្រះមហាក្សត្រ ព្រះរាជទានព្រះរាជទ្រព្យ ចំនួន ១០ម៉ឺនដុល្លារ ដើម្បីជួយដល់កងទ័ពសមរភូមិជួរមុខ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
គ្រី​ លីតា
/

ភ្នំពេញ៖ ព្រះមហាក្សត្រ ព្រះរាជទានព្រះរាជទ្រព្យ ចំនួន ១០ម៉ឺនដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់កងទ័ពសមរភូមិជួរមុខ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

សម្តេចមហាមន្ត្រី គុយ សុផល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណាព្រះមហាក្សត្រ បានអញ្ជើញប្រគល់ព្រះរាជទ្រព្យដ៏ថ្លៃថ្លាចំនួន ១០ម៉ឺនដុល្លារ ដែលជាព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនរាជរដ្ឋាភិបាលកម្ពុជា ដែលទទួលដោយ លោក សេង វណ្ណៈ អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីជួយដល់កងទ័ពសមរភូមិជួរមុខ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។


Khcct banner

អត្ថបទទាក់ទង