បន្ទាយមានជ័យ៖ យោងតាមរបាយការណ៍អាជ្ញាធរក្រុងប៉ោយប៉ែត គិតត្រឹមម៉ោងជិត១១ ថ្ងៃទី ១០ ធ្នូ ឆ្នាំ២០២៥នេះ ពលរដ្ឋកម្ពុជា បានសម្រុកចាកចេញពីក្រុងប៉ោយប៉ែតជិតអស់ហើយ ប៉ុន្តែពលរដ្ឋថៃជាង ២៦០០០នាក់ និង ជនបរទេស៦៩ជាតិសាសន៍ សរុបជាតិ ៧០០០នាក់ផ្សេងទៀត បាននឹងកំពុងបន្តរស់នៅក្នុងក្រុងប៉ោយប៉ែតនៅឡើយ។