681 ezgif.com resize
Swift cc time

កម្ពុជាសម្រេចដកខ្លួនចេញពីការប្រកួតកីឡា«ស៊ីហ្គេម ២០២៥»ដោយសារបារម្ភពីសុវត្ថិភាព

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

នៅទីបំផុតទៅ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៥នេះ បានសម្រេចដកខ្លួនចេញពីការប្រកួតកីឡាស៊ីហ្គេម ២០២៥ ដែលរៀបចំដោយប្រទេសថៃ ក្រោមហេតុផងបារម្ភពី សុវត្ថិភាព។ការសម្រេចនេះ ធ្វើឡើងក្រោយមួយថ្ងៃ នៃពិធីបើកស៊ីហ្គេម ដែលជាកម្មវិធីរងការរិះគន់ពីអន្តរជាតិពាក់ព័ន្ធបច្ចេកទេសរៀបចំព្រឹត្តិការណ៍។

យោងតាមលិខិតរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានឲ្យដឹងថា ដោយសារតែការព្រួយបារម្ភយ៉ាងខ្លាំង និង សំណើពីក្រុមគ្រួសារអត្តពលិក បានស្នើឲ្យសាច់ញាតិរបស់ពួកគេត្រឡប់មកផ្ទះវិញភ្លាមៗ។ គណៈកម្មាធិការជាតិអូឡាំពិក ត្រូវតែសម្រេចដកគណៈប្រតិភូទាំងអស់របស់យើងចេញ ហើយរៀបចំឲ្យពួកគេត្រឡប់មកកម្ពុជាវិញជាបន្ទាន់ ដោយសារហេតុផលសុវត្ថិភាព។

គួរបញ្ជាក់ថា ប្រតិភូកីឡាកម្ពុជា បានបញ្ជូនអត្តពលិក លើប្រភេទកីឡាចំនួន១៣ប្រភេទទៅចូលរួម មានដូចជា កីឡាហែលទឹក, អត្តពលកម្ម, គុនដាវ, បាល់ទះ, កាយសម្ព័ន, ជឺជីតស៊ូ, កីឡាអេឡិចត្រូនិក, ឃីកបុកស៊ី, តេក្វាន់ដូ WT, ជិះសេះ, ម៉ូតូទឹក, ទ្រីយ៉ាត្លុង និងទាត់បាល់លើតុ៕


Khcct banner

អត្ថបទទាក់ទង