Khmer suport khmer cc time

នារីខ្មែរម្នាក់ទប់មិនឱ្យចេញពីកម្ពុជាក្រោយរកឃើញភាពមិនប្រក្រតីចាញ់បោកធ្វើការខុសច្បាប់ក្រៅប្រទេស

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ស្រ្តីវ័យក្មេងជនជាតិខ្មែរម្នាក់ ត្រូវបានមន្ត្រីអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចទប់ស្កាត់មិនឱ្យធ្វើដំណើរចាកចេញពីទឹកដីប្រទេសកម្ពុជា ទៅកាន់ទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា ក្រោយរកឃើញថា មានភាពមិនប្រក្រតីជាច្រើនដែលអាចងាយនឹងចាញ់បោកមេខ្យល់ ហើយរងគ្រោះធ្វើការខុសច្បាប់នៅបរទេស។

យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា គូសបញ្ជាក់ថា កាលពីថ្ងៃទី ១៥ វិច្ឆិកា មាននារីជនជាតិខ្មែរម្នាក់ មានផែនការធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ទៅកាន់ ទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា ។មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ពិនិត្យឯកសារ និងបានរកឃើញថា ឯកសាររបស់នាង មានភាពមិនប្រក្រតីជាច្រើន។

ភាពមិនប្រក្រតីនោះ មានជាអាទិ៍៖ ពុំមានការបញ្ជាក់ការស្នាក់នៅច្បាស់លាស់ ថវិកាចំណាយមិនគ្រប់គ្រាន់ គោលបំណងធ្វើដំណើរមិនច្បាស់លាស់ ព្រមទាំងមានអ្នករៀបចំសំបុត្រយន្តហោះពីប្រទេសកូឡុំប៊ីមកវិញ។ដកយមើលមិនស្រួលមន្ត្រីជំនាញ សម្រេចទប់ស្កាត់មិនឱ្យចាកចេញ និងបានណែនាំឱ្យរូបនាងកុំចាញ់បោកមេខ្យល់អូសទាញ។

យោងតាមរបាយការណ៍ពី អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ក្នុងរយៈពេល ១១ខែឆ្នាំ២០២៦នេះ អាជ្ញាធរកម្ពុជា បដិសេដការធ្វើដំណើរចេញរបស់ប្រជាពលរដ្ឋប្រមាណជា ១០០ករណី លើមនុស្សជាង ២០០នាក់ ក្នុងគោលដៅប្រទេសត្រូវចេញមាន៖ វៀតណាម ចិន ម៉ាឡេស៊ី ចិនតៃវ៉ាន់ ថៃ មីយ៉ាន់ម៉ា អាល់ហ្សេរី អេមីរ៉ាតអារ៉ាប់រួម និងប្រទេសជាច្រើនទៀត។ ក្រៅពីនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ក៏បានទទួលពលរដ្ឋកម្ពុជា ចាញ់បោកមេខ្យល់ពីបរទេសជិត ១០០ករណី មានមនុស្សជិត៣០០នាក់ ភាគច្រើនមកពីចិន និងវៀតណាម៕


Khcct banner

អត្ថបទទាក់ទង