ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ Turkish Airline នឹងភ្ជាប់ជើងហោះហើរត្រង់ពីអ៊ីស្តង់ប៊ុល នៃសាធារណរដ្ឋតួគីយ៉េ មកកាន់រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍។
ក្រសួងទេសចរណ៍បានឱ្យដឹងថា ក្រោមការដឹកនាំតម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ រួមជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ គួបផ្សំជាមួយចំណងការទូតជិតស្និទ្ធជាមួយសាធារណរដ្ឋតួគីយ៉េ ក្រុមហ៊ុនអាកាសចរណ៍ Turkish Airline នឹងភ្ជាប់ជើងហោះហើរត្រង់ពីអ៊ីស្តង់ប៊ុល នៃសាធារណរដ្ឋតួគីយ៉េ មកកាន់រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ។
ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ធ្លាប់បានបញ្ជាក់ថា កម្ពុជាជាគោលដៅប្រទេសទី៧ នៅតំបន់អាស៊ីអាគ្នេយ៍ ហើយភ្នំពេញជាទីក្រុងទី១១ នៅក្នុងតំបន់ ខណៈក្រុមហ៊ុនអាកាសចរណ៍នេះបានហោះហើរដល់គោលដៅជាង៣៥០កន្លែងដល់ប្រទេសចំនួន១៣០ប្រទេសជុំវិញពិភពលោក៕