ជប៉ុន៖ មហោស្រពភាពយន្តជប៉ុនលើកទី ១១ ដែលមានរឿងជប៉ុនចំនួន ១៩ រឿង រសជាតិនិយមប្លែកខុសៗគ្នាកំពុងតែបន្តចាក់បញ្ចាំងនៅប្រទេសកម្ពុជា ដោយមហោស្រពភាពយន្តបានវិលត្រឡប់មកវិញសារជាថ្មីដើម្បីបន្តចែករំលែកវិស័យភាពយន្តស្តីពីវប្បធម៌ និងពង្រឹងចំណងមិត្តភាពរវាងប្រទេសជប៉ុន និងប្រទេសកម្ពុជា។
ចាប់តាំងពីឆ្នាំ ២០១៥ មហោស្រពភាពយន្តជប៉ុនបានក្លាយជាព្រឹត្តិការណ៍វប្បធម៌ដ៏ធំមួយដែលមានការគាំទ្រយ៉ាងខ្លាំងពី សំណាកទស្សនិកជនកម្ពុជា ដោយផ្តល់ឪកាសសម្រាប់ការយល់ដឹងទៅវិញទៅមករវាងប្រទេសជប៉ុន និងកម្ពុជា តាមរយៈឥទ្ធិពលនៃភាពយន្ត។ លើសពីនេះមហោស្រពភាពយន្តជប៉ុនបានដើរតួរយ៉ាងសំខាន់ក្នុងការចែករំលែក វប្បធម៌នៃវិស័យភាពយន្តជប៉ុន ទៅដល់ផលិតករ អ្នកនិពន្ធ និងអ្នកដឹកនាំភាពយន្តជាច្រើនក្នុងប្រទេសកម្ពុជា។
សម្រាប់ឆ្នាំ ២០២៥ មហោស្រពបាននាំមកនូវខ្សែភាពយន្តល្បីៗជាច្រើនដែលសុទ្ធសឹងបង្ហាញពីទិដ្ឋភាពផ្សេងៗ នៃជីវិត សង្គម និងវប្បធម៌របស់ប្រទេសជប៉ុន។ ខ្សែភាពយន្តទាំងនេះអាចផ្តល់ឱកាសដល់ទស្សនិកជនកម្ពុជាដើម្បីស្វែង យល់បន្ថែមអំពីបរិបទប្រទេសជប៉ុន និងប្រជាជន។ ខ្សែភាពយន្តចំនួន ១៩ រឿង ត្រូវបានជ្រើសរើសសម្រាប់ឆ្នាំនេះ ដែលមានប្រភេទសាច់រឿងដូចជា មនោសញ្ចេតនា (Drama) បែបស្រមើស្រមៃ (Fantasy) រឿងអាថ៌កំបាំង (Mystery) គំនូរជីវចល (Animation) រឿងកំប្លែង (Comedy) និងបែបបុរាណ (Classics)។ គោលបំណងនៃការជ្រើសរើស ខ្សែភាពយន្តទាំងនេះគឺដើម្បីនាំទស្សនិកជនមកស្គាល់ពីទស្សនៈ វប្បធម៌ជប៉ុន និងគំនិតផ្សេងៗដែលឆ្លុះបញ្ជាំងអំពីសង្គម ប្រទេសជប៉ុន។
មហោស្រពភាពយន្តជប៉ុន ឆ្នាំ២០២៥ នឹងប្រព្រឹត្តិឡើងជារៀងរាល់ ចុងសប្តាហ៍ចាប់ពីថ្ងៃទី ០៦ ខែ ធ្នូ ដល់ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២៥ នៅតាមរោងភាពយន្តនានាទូទាំងទីក្រុងភ្នំពេញ៕