681 ezgif.com resize
Swift cc time

ស្ថានទូតអាម៉េរិក រៀបចំប្រារព្ធ«ខួប៧៥ឆ្នាំនៃទំនាក់ទំនងមិត្តភាពកម្ពុជា-អាម៉េរិក» នៅខេត្តសៀមរាប

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ ស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា នាយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ បានរៀបចំប្រារព្ធ«ខួប៧៥ឆ្នាំនៃទំនាក់ទំនងមិត្តភាពកម្ពុជា-អាម៉េរិក» នៅប្រាសាទក្រវ៉ាន់ ខេត្តសៀមរាប។ អ្នកស្រី Bridgette Walker ជាភារៈធារីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា បានគូសបញ្ជាក់ថា អាម៉េរិកនិងកម្ពុជា បានក្លាយជាដៃគូនៃកិច្ចសហប្រតិបត្តិការផ្នែកស៊ីវិលជាច្រើន ដូចជា ការជួយលើកកម្ពស់ផ្នែកសុខភាពសាធារណៈ ផ្នែកអប់រំ ជួយជំរុញកំណើនសេដ្ឋកិច្ច ការវិនិយោគទុន និងផ្សេងៗទៀត។

ពិធីប្រារព្ធ«ខួប៧៥ឆ្នាំនៃទំនាក់ទំនងមិត្តភាពកម្ពុជា-អាមេរិក» នេះ មានការចូលរួមពី លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និង អ្នកស្រី Bridgette Walker ជាភារៈធារីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីនៃការប្រារព្ធខួបលើកទី៧៥ឆ្នាំ នៃទំនាក់ទំនងមិត្តភាពរវាងកម្ពុជានិងសហរដ្ឋអាមេរិក នៅប្រាសាទក្រវ៉ាន់ ខេត្តសៀមរាប នៅរាត្រីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។

អ្នកស្រី Bridgette Walker បានថ្លែងនៅក្នុងការប្រារព្ធខួប៧៥ឆ្នាំនេះថា ក្នុងរយៈពេល៧៥ឆ្នាំមកនេះ សហរដ្ឋអាមេរិកនិងកម្ពុជា បានក្លាយជាដៃគូនៃកិច្ចសហប្រតិបត្តិការផ្នែកស៊ីវិលជាច្រើន ដូចជា ការជួយលើកកម្ពស់ផ្នែកសុខភាពសាធារណៈ ផ្នែកអប់រំ ជួយជំរុញកំណើនសេដ្ឋកិច្ច ការវិនិយោគទុន ព្រមទាំងកិច្ចសហប្រតិបត្តិការរួមគ្នាផ្នែកយោធា ហើយនិងជួយដល់ការងារអភិរក្សវប្បធម៌និងសម្បត្តិបេតិកភណ្ឌជាដើម។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងថា ទំនាក់ទំនងការទូតនិងមិត្តភាពរយៈពេល៧៥ឆ្នាំមកនេះ បានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក ក្លាយជាដៃគូនៃកិច្ចសហប្រតិបត្តិការ ព្រមទាំងប្តេជ្ញាចិត្តរួមគ្នាដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍។ លោកស្រី បានបញ្ជាក់ទៀតថា បេតិកភណ្ឌវប្បធម៌របស់ប្រទេសកម្ពុជា គឺជាអរិយធម៌ដ៏អស្ចារ្យមួយរបស់ពិភពលោក ហើយរយៈពេលជាច្រើនទសវត្សរ៍មកនេះសហរដ្ឋអាមេរិក គឺជាដៃគូដ៏មានតម្លៃនៅក្នុងការងារអភិរក្ស។ រយៈពេលជាច្រើនឆ្នាំមកហើយ សហរដ្ឋអាមេរិក តាមរយៈអង្គការមូលនិធិប្រាសាទ(WMF) បានជួយលើកិច្ចការអភិរក្សវប្បធម៌ ជាច្រើន ដូចជាការពារសាស្ត្រាស្លឹករឹត សិល្បៈប្រពៃណី ការអប់រំប្រវត្តិសាស្ត្រនិងការជួសជុលប្រាសាទបុរាណនៅភ្នំបាខែង ព្រះខ័ន និងប្រាសាទតាសោម ជាដើម៕

Khcct banner

អត្ថបទទាក់ទង