681 ezgif.com resize
Swift cc time

ជប៉ុន កំពុងតាមដានពីស្ថានការណ៍ផ្ទុះអាវុធឡើងវិញរវាងកម្ពុជា-ថៃ ហើយប្រកាសប្រឆាំងស្ថានការណ៍វិវត្តន៍កាន់តែធ្ងន់ធ្ងរ

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានចេញសេចក្តីថ្លែងការណ៍រួមស្តីពីស្ថានភាពព្រំដែនរវាងកម្ពុជា និងថៃ កាន់តែធ្ងន់ធ្ងរឡើង ដោយជប៉ុនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពវិវត្តន៍ដោយក្តីបារម្ភ និងប្រកាសប្រឆាំងនឹងសកម្មភាពណាមួយដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង។

យោងតាមសេចក្តីថ្លែងការណ៍របស់លោក គីតាមូរ៉ា តូស៊ីហ៊ីរ៉ូ លេខាធិការសារព័ត៌មានជប៉ុន បានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុន សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពតានតឹងរវាងកម្ពុជា និងថៃ ដែលកំពុងតែកើនឡើងម្តងទៀត ដោយសារវិធានការយោធាជាបន្តបន្ទាប់ ទោះបីជាសេចក្តីថ្លែងការណ៍រួមទាក់ទងជម្លោះព្រំដែនត្រូវបានចុះហត្ថលេខារវាងប្រទេសទាំងពីរ កាលពីថ្ងៃទី ២៦ ខែតុលា ក៏ដោយ។

ភាពប្រសើរឡើងវិញនៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងថៃមានសារៈសំខាន់ណាស់សម្រាប់ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ទាំងមូល។ រដ្ឋាភិបាលជប៉ុនកំពុងតែតាមដានដោយយកចិត្តដាក់នូវការវិវត្តនៃស្ថានភាពរវាងប្រទេសទាំងពីរដោយក្តីបារម្ភ ហើយប្រឆាំងនឹងសកម្មភាពណាមួយដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងឡើង។ ជប៉ុនសូមធ្វើការអំពាវនាវជាថ្មីម្តងទៀតដល់ប្រទេសទាំងពីរឱ្យគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ អនុវត្តការអត់ធ្មត់ជាអតិបរមា និងស្វែងរកដំណោះស្រាយដោយសន្តិវិធីតាមរយៈការសន្ទនា ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមដែលធ្វើឡើងនៅថ្ងៃទី ២៦ ខែតុលា។

 ជប៉ុន នឹងបន្តខិតខំប្រឹងប្រែង ដើម្បីជំរុញការកាត់បន្ថយភាពតានតឹង ដោយសហការជាមួយប្រទេសពាក់ព័ន្ធនានា រួមទាំងសហរដ្ឋអាម៉េរិក និងម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន៕

Khcct banner

អត្ថបទទាក់ទង