681 ezgif.com resize
Swift cc time

គម្រោង«កាត់ដេរនៃក្តីសង្ឃឹម»របស់សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ គម្រោង«កាត់ដេរនៃក្តីសង្ឃឹម»របស់សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យដំណើរការ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។ គម្រោង«កាត់ដេរនៃក្តីសង្ឃឹម» មានទីតាំងស្ថិតនៅសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ហើយគម្រោងនេះនឹងផ្តោតលើការផ្ដល់ជំនាញកាត់ដេរដល់ស្រ្តីខ្មែរឥស្លាមដែលរស់នៅតំបន់នេះ ដើម្បីពង្រឹងសក្តានុពល កម្លាំងចិត្ត និងឱកាសចាប់យកជំនាញកាត់ដេរក្នុងជីវភាពបាននាថ្ងៃខាងមុខ។

បើតាមក្រសួងពាណិជ្ជកម្ម ពិធីសម្ពោធគម្រោងកាត់ដេរនៃក្ដីសង្ឃឹម នឹងត្រូវដាក់ឱ្យដំណើរការរយៈពេល ១២ខែ ដោយផ្តោតលើការផ្ដល់ជំនាញកាត់ដេរដល់ស្រ្តីខ្មែរឥស្លាមដែលរស់នៅតំបន់ខាងលើ ដើម្បីពង្រឹងសក្តានុពល កម្លាំងចិត្ត និងឱកាសចាប់យកជំនាញកាត់ដេរក្នុងជីវភាពបាននាថ្ងៃខាងមុខ។

ជាមួយគ្នានេះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាឡាល «គ.ត.ផ.ហ.ក.» បានបញ្ជាក់ថា នាពេលឆាប់ៗខាងមុខនេះ គ.ត.ផ.ហ.ក. នឹងដាក់ចេញនូវយុទ្ធនាការ នៃការធ្វើអនុលោមភាពនៃការប្រើប្រាស់ស្លាកសញ្ញាហាឡាល និងលើកម្ពស់ការចុះបញ្ជីវិញ្ញាបនបត្រហាឡាលកម្ពុជា នៅតាមសហគមន៍មុស្លីម ដើម្បីពង្រឹងទំនុកចិត្ត និងលើកកម្ពស់ផលិតផលហាឡាលកម្ពុជា នៅក្នុងទីផ្សារក្នុងប្រទេស និងទីផ្សារអន្តរជាតិ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម និង RCEP ជាដើម។

គួរបញ្ជាក់ថា ពិធីសម្ពោធដាក់ឱ្យដំណើរការគម្រោង«កាត់ដេរនៃក្តីសង្ឃឹម» របស់សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា មានការចូលរួមពីលោកស្រី ម៉ាន ចិន្ដា អនុប្រធានអចិន្ត្រៃយ៍សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា សមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ទីប្រឹក្សារាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន លោក Harun Erciyas ប្រធានអង្គការ Hasene ប្រចាំនៅអូទ្រីស និងជាតំណាងអង្គការ Hasene International E.V ព្រមទាំងថ្នាក់ដឹកនាំ សិស្ស និស្សិត និងប្រជាពលរដ្ឋ ជាច្រើនរូប៕




Khcct banner

អត្ថបទទាក់ទង