ចិន៖ ចិន និង បារាំង បានចេញសេចក្តីថ្លែងការណ៍រួមមួយ ស្តីពីវិបត្តិអ៊ុយក្រែន និងបញ្ហាប៉ាលេស្ទីន។ សេចក្តីថ្លែងការណ៍ថ្មីនេះ ត្រូវបានចេញផ្សាយក្នុងអំឡុងពេលប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ធ្វើដំណើរទស្សនកិច្ចជាផ្លូវការនៅចិនរយៈពេល៣ថ្ងៃ តាមការអញ្ជើញរបស់ប្រធានាធិបតី ស៊ី ជិនពីង ក្នុងកិច្ចជួបពិភាក្សាក្នុងទីក្រុងប៉េកាំង។សេចក្តីថ្លែងការណ៍រួមថ្មីនេះប្រទេសទាំងពីរ បង្ហាញពីសារៈសំខាន់ជាចម្បងនៃការពិភាក្សារវាងបារាំង និងចិន ក្នុងការទូតអន្តរជាតិ និង បង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការចូលរួមយ៉ាងសកម្ម ដើម្បីដោះស្រាយវិបត្តិនៅអ៊ុយក្រែន និងប៉ាលេស្ទីន និង វិបត្តិអន្តរជាតិធំៗផ្សេងទៀត។
យោងតាមកាសែតចិន CCTV បានឱ្យដឹងថា ចិន និង បារាំង បានចេញសេចក្តីថ្លែងការណ៍រួម ស្តីពីវិបត្តិអ៊ុយក្រែន និងបញ្ហាប៉ាលេស្ទីន។សេចក្តីប្រកាសនេះ បង្ហាញពីការព្រួយបារម្ភរួមរបស់ប្រទេសទាំងពីរ ចំពោះវិបត្តិអន្តរជាតិ និងលើកសំខាន់នូវបំណងរួមក្នុងការសហការដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាពនៅអ៊ុយក្រែន និងប៉ាលេស្ទីនតាមរយៈការគាំទ្រឱ្យមានបទឈប់បាញ់ និងការស្វែងរកសន្តិភាពជូនបរទេសទាំងពីរ តាមរយៈច្បាប់អន្តរជាតិ និងអនុលោមទៅតាមគោលការណ៍របស់ធម្មនុញ្ញអង្គការសហប្រជាជាតិ។
សេចក្តីថ្លែងការណ៍នេះ ត្រូវបានចេញផ្សាយក្នុងអំឡុងពេលប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ធ្វើដំណើរទស្សនកិច្ចជាផ្លូវការនៅចិនរយៈពេល៣ថ្ងៃ កាលពីថ្ងៃសុក្រ តាមការអញ្ជើញរបស់ប្រធានាធិបតី ស៊ី ជិនពីង។ មេដឹកនាំទាំងពីរ បានជួបពិភាក្សាក្នុងទីក្រុងប៉េកាំង ដោយផ្តោតលើស្វែងរកដំណោះស្រាយបញ្ហាសន្តិសុខអន្តរជាតិ និងការពង្រឹងទំនាក់ទំនងទ្វេភាគី។
សូមបញ្ជាក់ថា ចិន និង បារាំង ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានប្តេជ្ញារួមគ្នា ក្នុងការការដោះស្រាយវិបត្តិអន្តរជាតិ ផ្អែកលើច្បាប់អន្តរជាតិ ដែលគំរាមកំហែងចំពោះសន្តិសុខ និងស្ថិរភាពអន្តរជាតិ។ ប្រទេសទាំងពីរ ក៏បានប្តេជ្ញាផ្តល់ជំនួយក្នុងការដោះស្រាយភាពខុសគ្នា និងវិវាទរវាងប្រទេស ដោយសន្តិវិធី តាមរយៈការពិភាក្សា និងការពិគ្រោះយោបល់។