681 ezgif.com resize
Swift cc time

CDC ចុះបញ្ជីគម្រោងវិនិយោគចំនួន ៦០៩គម្រោង ក្នុងទុនសរុបប្រមាណ ៩,៥ប៊ីលានដុល្លារ រយៈពេល១១ខែ ឆ្នាំ២០២៥

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជាបានសម្រេចុះបញ្ជីគម្រោងវិនិយោគចំនួន ៦០៩គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩,៥ប៊ីលានដុល្លារអាម៉េរិក កើនឡើង៤៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ នេះបើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

បើតាមរបាយការណ៍ គម្រោងវិនិយោគដែលបានចុះបញ្ជីនៅកម្ពុជាមានចំនួនជាង៦០០គម្រោង ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៥ កើនឡើង២២០គម្រោង ស្មើនឹងប្រមាណ ៥៧% ខណៈទុនវិនិយោគមានការកើន ឡើងប្រមាណ ៣ប៊ីលានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៤៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។

រយៈពេល១១ខែកន្លងទៅនេះ វិស័យដែលទទួលបានទុនវិនិយោគច្រើនជាងគេគឺវិស័យឧស្សាហកម្ម ៥,៧ ប៊ីលានដុល្លារ បន្ទាប់មកគឺវិស័យហេដ្ឋារចនាសម្ព័ន្ធនិងផ្សេងៗ ៣,១ប៊ីលានដុល្លារ វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ៤៣៦ លានដុល្លារ និងវិស័យទេសចរណ៍ ១៧៥ លានដុល្លារ។

ប្រភពទុនវិនិយោគឈានមុខគេមានដូចជា៖ ចិន កម្ពុជា សិហង្ហបុរី វៀតណាម កោះBritish Virgin ចក្រភពអង់គ្លេស សហរដ្ឋអាម៉េរិក កោះCayman កោះSamoa និង Bermuda ។

ជាការកត់សម្គាល់ ក្នុងរយៈពេល១១ខែ គណៈកម្មាធិការវិនិយោគកម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគលើសការចុះបញ្ជីគម្រោងវិនិយោគពេញមួយឆ្នាំ២០២៤ រហូតដល់ទៅ ១៩៥គម្រោង។

ដោយឡែកក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៣៤គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ២៦២លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារបានប្រមាណ២៤ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ២២គម្រោង ក្នុងទំហំទុន វិនិយោគប្រមាណ ១៩៦លានដុល្លារអាម៉េរិក និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ១២គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៦៦លានដុល្លារងាម៉េរិក៕

Khcct banner

អត្ថបទទាក់ទង