681 ezgif.com resize
Swift cc time

កម្ពុជាទទួលបានចំណូលជាង៥០០លានដុល្លារ ពីការនាំចេញអង្ករជាង៨០ម៉ឺនតោន រយៈពេល១១ខែ ឆ្នាំ២០២៥

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រយៈពេល១១ខែ ឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន ៨០១ ៦៤៣តោន គិតជាទឹកប្រាក់មានចំនួន ៥២៦.៤៧លានដុល្លារ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦៥ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៧២។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។

បើតាមរបាយការណ៍ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៨០១ ៦៤៣ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦៥ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៧២ ដែលក្នុងនោះ ទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៨ បានបរិមាណអង្ករចំនួន ៣០៧ ៦៣០ តោន គិតជាទឹកប្រាក់ចំនួន ២៣៦.៥៤ លានដុល្លារ ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន១៨៨ ១៨៩ តោន គិតជាទឹកប្រាក់ចំនួន១១៦.៥៣លានដុល្លារ ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៨ ប្រទេសបានបរិមាណចំនួន ២១៨ ៣១៣ តោន គិតជាទឹកប្រាក់ចំនួន៩៣.៥០លានដុល្លារ និងទៅកាន់គោលដៅ ៣៤ ប្រទេសផ្សេងទៀតមាន អាហ្វ្រិកមជ្ឈឹមបូព៌ា អាម៉េរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន -ល- បានចំនួន ៨៧ ៥១១តោន គិតជាទឹកប្រាក់ចំនួន ៧៩.៩០ លានដុល្លារ។

របាយការណ៍បញ្ជាក់ថា ចំពោះប្រភេទអង្ករដែលបាននាំចេញមាន អង្ករក្រអូបចំនួន ៦៥.១៥% ប្រភេទអង្ករសគ្រាប់វែង ១៤.៧៩% អង្ករចំហ៊ុយ ២.០៧% អង្ករសរីរាង្គចំនួន ១.៤៦% អង្ករបាក់គ្រប់ប្រភេទ ១៦.០៧% និងអង្ករផ្សេងៗចំនួន ០.៤៦%។

ជាមួយគ្នានេះ រយៈពេល១១ខែកន្លងទៅនេះ ប្រទេសកម្ពុជា ក៏បាននាំចេញស្រូវចំនួន ៦ ០៩៧ ០១៣ តោនស្រូវសើម ដែលគិតជាទឹកប្រាក់ប៉ានប្រមាណបានចំនួន ១៤០៨លានដុល្លារអាម៉េរិក៕


Khcct banner

អត្ថបទទាក់ទង