681 ezgif.com resize
Swift cc time

កម្ពុជានឹងដាក់ឱ្យដំណើរការ«សេវា5G»ចាប់ពីខែមករាឆ្នាំ២០២៦បន្ទាប់ពីសេវា4Gគ្របដណ្តប់ជាង៩០%នៃប្រជាជន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ពិធីបើកវេទិកា​រដ្ឋាភិបាល​ឌីជីថល​ឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល ក្រោមប្រធានបទ «ការពន្លឿន​អនាគត​ឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល» នៅថ្ងៃទី ៥ ធ្នូ ឆ្នាំ២០២៥។

ភ្នំពេញ៖រយៈពេលជាង៥ ឆ្នាំមកនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានធ្វើការកែទម្រង់យ៉ាងស៊ីជម្រៅនៅក្នុងវិស័យ ទូរគមនាគមន៍ តាមរយៈការពង្រឹងនិយ័តកម្ម និង ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍បន្ថែមនៅ ទូទាំងប្រទេស ហើយចាប់ពីខែមករា ដើមឆ្នាំ២០២៦តទៅ ក្រសួងនឹងដាក់ ឱ្យដំណើរការសេវា 5G។នេះបើយោងតាមប្រសាសន៍របស់លោកបណ្ឌិត ជា វ៉ាន់ដេត ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ក្នុងពិធីបើកវេទិកា​រដ្ឋាភិបាល​ឌីជីថល​ឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល ក្រោមប្រធានបទ «ការពន្លឿន​អនាគត​ឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល» នៅថ្ងៃទី ៥ ធ្នូ ឆ្នាំ២០២៥។

លោកបណ្ឌិត ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា ផ្នែកហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដែលជាមូលដ្ឋានគ្រឹះស្នូលនៃការធ្វើបរិវត្តកម្មឌីជីថល បច្ចុប្បន្ននេះ កម្ពុជាមានអត្រាគ្របដណ្តប់នៃសេវា 4G រហូតដល់ ៩៤.៧% នៃចំនួនប្រជាជនសរុប ហើយ ក្នុងរយៈ ពេលជាង ៥ ឆ្នាំមកនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានធ្វើការកែទម្រង់យ៉ាងស៊ីជម្រៅនៅក្នុងវិស័យ ទូរគមនាគមន៍ តាមរយៈការពង្រឹងនិយ័តកម្ម និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍បន្ថែមនៅ ទូទាំងប្រទេស។

បើតាមលោកបណ្ឌិត ជា វ៉ាន់ដេតផ្អែកតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងកម្មវិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួង កាលពីខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នឹងដាក់ឱ្យដំណើរការសេវា 5G ចាប់ពីខែមករា ឆ្នាំ២០២៦ ទៅ។

ជាមួយគ្នានោះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានសហការ ជាមួយក្រសួង ស្ថាប័ននានា លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងបណ្តាញចាំបាច់នានា ការបង្កើនទំហំអីនធឺណិត និងការផ្តល់កុំព្យូទ័រ ថេប្លែត និងឧបករណ៍រាប់ម៉ឺនគ្រឿង ដើម្បីធានាបានថា ការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល អាចដំណើរការទៅបានដោយរលូន។ 

គួរបញ្ជាក់ថា នៅឆ្នាំ២០២៥នេះ ក្រសួងប្រៃសណីយ៍ បើកវេទិកា​រដ្ឋាភិបាល​ឌីជីថល​ឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល ក្រោមប្រធានបទ «ការពន្លឿន​អនាគត​ឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល» នៅថ្ងៃទី ៥ ធ្នូ ឆ្នាំ២០២៥។វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកបទពិសោធនៃការធ្វើបរិវត្តកម្មឌីជីថល និងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ រវាងអ្នករៀបចំគោលនយោបាយ អ្នកជំនាញឌីជីថល និងអ្នកអនុវត្តផ្ទាល់គ្រប់ផ្នែកក្នុងតំបន់ ក៏ដូចជាបង្ហាញអំពីសមិទ្ធផល នៃបរិវត្តកម្មឌីជីថលរបស់រដ្ឋាភិបាលនៃបណ្ដាប្រទេសនានា៕

Khcct banner

អត្ថបទទាក់ទង