681 ezgif.com resize
Swift cc time

ព្រឹត្តិការណ៍«បុណ្យរំលឹកគុណអង្គរ»លើកទី៥ នៅមុខប្រាសាទអង្គរវត្ត នឹងប្រព្រឹត្តទៅចាប់ទី១៤-១៦ ធ្នូ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

សៀមរាប៖ អាជ្ញាធរជាតិអប្សរានឹងរៀបចំប្រារព្ធពិធី “បុណ្យរំលឹកគុណអង្គរ” លើកទី៥ នៅក្នុងរមណីយដ្ឋានអង្គរ ចាប់ពីថ្ងៃ ទី១៤-១៦ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីចូលរួមអបអរសារទរខួប៣៣ឆ្នាំនៃការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។

ដើម្បីចូលរួមអបអរសារទរ ខួប៣៣ឆ្នាំនៃការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ អាជ្ញាធរជាតិអប្សរានឹងរៀបចំប្រារព្ធពិធី “បុណ្យរំលឹកគុណអង្គរ” លើកទី៥ នៅក្នុងរមណីយដ្ឋានអង្គរ ចាប់ពីថ្ងៃ ទី១៤-១៦ ខែធ្នូ ឆ្នាំ២០២៥។

សម្រាប់ពិធីបើកពិធីបុណ្យ នឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២៥ ចាប់ពីម៉ោង ០៦៖៣០នាទីព្រឹកតទៅ ក្រោមអធិបតីភាពរបស់ សម្តេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីបើកនាថ្ងៃទី១៤នេះ ក៏នឹងបើកឱ្យសាធារណជនទូទៅចូលរួមដាក់បាត្រព្រះសង្ឃ ចំនួន១៣៣អង្គ ចាប់ពីវេលាម៉ោង ០៨៖៣៥ នាទីព្រឹកតទៅ នៅមុខប្រាសាទអង្គរវត្ត ដើម្បីឧទ្ទិសបុណ្យកុសលជូនបុព្វការីជនផងដែរ។

បើតាមសេចក្តីប្រកាស អាជ្ញាធរជាតិអប្សរានឹងបិទការចូលទស្សនា ប្រាសាទអង្គរវត្ត តាមច្រកស្ពានហាលខាងលិច នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ពិធីចប់រួចរាល់។ ក្នុងអំឡុងពេលនេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិ អាចចូល-ចេញទស្សនាប្រាសាទអង្គរវត្ត ដោយប្រើប្រាស់ស្ពានបណ្តែត ទឹកជាបណ្តោះអាសន្នជំនួសវិញ៕


Khcct banner

អត្ថបទទាក់ទង