681 ezgif.com resize
Swift cc time

មន្រ្តីជំនាញ ចុះត្រួតពិនិត្យទីតាំងក្រុមហ៊ុន១ នៅខេត្តកំពង់ឆ្នាំង ក្រោយសង្ស័យមានការបំពុលបណ្តាលឲ្យត្រី និងគោងាប់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
រូបភាព៖ ក្រសួងបរិស្ថាន

កំពង់ឆ្នាំង៖ មន្រ្តីជំនាញនៃក្រសួងបរិស្ថាននៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យនៅទីតាំងក្រុមហ៊ុន CAMBODIAN XUAN YI MINERALS CO., LTD. មានទីតាំងស្ថិតនៅឃុំខ្លុងពពក ឃុំជៀប ឃុំអភិវឌ្ឍ និងឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលសង្ស័យមានការបំពុលបរិស្ថាន និងបានធ្វើឱ្យងាប់ត្រី និងសត្វគោរបស់ប្រជាពលរដ្ឋងាប់ចំនួន៤ក្បាល នៅតាមអូរឬស្សី ដែលជាអូរធម្មជាតិមួយភ្ជាប់ទៅស្ទឹងជៀប ស្ថិតនៅខាងកើតឆៀងខាងត្បូងនៃទីតាំងក្រុមហ៊ុន។

មន្រ្តីជំនាញ និងស្ថាប័នពាក់ព័ន្ធ បានធ្វើការវិភាគទឹកបឋមលើសំណាកទឹកចំនួន១ ទីតាំង និងសំណាកត្រីងាប់មួយចំនួន។ នៅថ្ងៃដដែលនេះ ក្រុមការងារបានបន្តត្រួតពិនិត្យស្ថានភាពគុណភាពទឹកនៅ ចម្ងាយប្រមាណ ១០គ.ម ដែលជាខ្សែទឹកខាងក្រោមទីតាំងក្រុមហ៊ុន។ ក្រុមការងារបានពិនិត្យឃើញត្រីកំពង់ពុលប្រកាច់មួយចំនួន និងបានយកសំណាកទឹក និងត្រីមួយចំនួនមកវិភាគបន្ត។

គួរបញ្ជាក់ថា រដ្ឋបាលស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានជូនដំណឹងដល់សាធារណជន នៅវេលាល្ងាចថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ មានករណីត្រីងាប់ជាច្រើន ក្នុងតំបន់«អូរឬស្សី» ដែលមានទីតាំងក្នុងភូមិតានៃ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ក្នុងពេលនេះ ក្រសួងបរិស្ថាននិងអាជ្ញាធរខេត្តកំពង់ឆ្នាំង បានធ្វើការជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលមានទីលំនៅជាប់នៅជិតអូរ កុំទាន់ប្រើប្រាស់ទឹកអូរ និងការពារសត្វចិញ្ចឹមដូចជាគោ ក្របី កុំឱ្យចូលផឹកទឹកក្នុងអូរនោះមួយរយៈពេលសិន៕


Khcct banner

អត្ថបទទាក់ទង