ណៃពិដោ៖ យោធាមីយ៉ាន់ម៉ា ដឹកនាំដោយកងពលធំថ្មើរជើងលេខ៤៤ សហការជាមួយកងកម្លាំងការពារព្រំដែន (BGF) និងក្រសួងកិច្ចការព្រំដែននៃរដ្ឋកៃអ៊ីន បានរុះរើអគារកម្ពស់១៣ជាន់មួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Shwe ដែលមានទីតាំងនៅក្នុងស្រុក Myawaddy រដ្ឋកៃអ៊ីន ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០២៥។
យោងតាមកាសែត THE NATION តំបន់ពិសេស Shwe នេះ ស្ថិតនៅទល់មុខស្រុក Mae Sot ប្រទេសថៃ ក្នុងខេត្ត Tak គឺជាច្រកទ្វារសំខាន់សម្រាប់ការធ្វើពាណិជ្ជកម្មឆ្លងដែន។ នៅថ្ងៃទី៣ ខែធ្នូ កងកម្លាំងមីយ៉ាន់ម៉ា និងកៃអ៊ីន បានរុះរើអគារកម្ពស់១៣ជាន់ដោយជោគជ័យ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាជនថៃ និងមីយ៉ាន់ម៉ា។ ប្រភពដដែលអះអាងទៀតថាការរុះរើនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដែលកំពុងដំណើរការរបស់មីយ៉ាន់ម៉ា ដើម្បីលុបបំបាត់ទ្រព្យសម្បត្តិដែលជាប់ទាក់ទងនឹងប្រតិបត្តិការឆបោកតាមអ៊ីនធឺណិតដែលដំណើរការដោយអាជីវកម្មដែលគាំទ្រដោយចិន៕