681 ezgif.com resize
Swift cc time

ពាក្យសម្ដី នាយករដ្ឋមន្រ្តីជប៉ុនTakaichi បង្ករលកហានិភ័យ ទម្លាក់វិស័យសំខាន់ៗនៅជប៉ុន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/
នាយករដ្ឋមន្រ្តីជប៉ុន៖ សាណែ តាខៃឈិ ។ ប្រភពពី៖​THE STRAITS TIMES


ជប៉ុន៖អ្នកវិភាគសេដ្ឋកិច្ចជាន់ខ្ពស់ជប៉ុនកាលពីថ្ងៃពុធ បានប្រកាសថា ការបញ្ចេញមតិថ្មីៗដោយនាយករដ្ឋមន្រ្តីជប៉ុន សាណែ តាខៃឈិ (Sanae Takaichi) អាចមានហានិភ័យដ៏អាក្រក់ទៅលើវិស័យជាច្រើនក្នុងសេដ្ឋកិច្ចប្រទេសជប៉ុន។ ជុំវិញបញ្ហានេះ មានអ្នកវិភាគសេដ្ឋកិច្ចជប៉ុនមានការបារម្ភជាខ្លាំងទាក់ទិននឹងបញ្ហានេះ ហើយបានធ្វើការវាយតម្លៃថាវាមានលក្ខណខុសឆ្គង ដោយបារម្ភថា វាអាចបផ្លាញទំនុកចិត្តទៅលើការកំណត់ទិសដៅគោលនយោបាយជប៉ុន និងបង្កជារលកឥទ្ធិលពលអាក្រក់ដល់វិស័យឧស្សាហកម្មជប៉ុន ដែលកំពុងប្រឈមបញ្ហានឹងភាពមិនប្រាកដប្រជារួចបាត់ទៅហើយ។ នេះបើយោងតាមការបញ្ជាក់របស់សេដ្ឋវិទូជាន់ខ្ពស់ជប៉ុន លោក ហ៊ីដេតូស៊ី តាស៊ីរ៉ូ(Hidetoshi Tashiro) នៃក្រុមហ៊ុនជប៉ុន Infinity LLC កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥។

យោងទៅតាមការលើកឡើងកិច្ចសម្ភាសន៍ជាមួយ China Media Group អ្នកវិភាគសេដ្ឋកិច្ច លោកហ៊ីដេតូស៊ី តាស៊ីរ៉ូ បានបញ្ជាក់ថា ពាក្យសម្ដីរបស់នាយករដ្ឋមន្រ្តីជប៉ុនទាក់ទងនឹងកោះតៃវាន់ថាជា «ស្ថានភាពគំរាមកំហែងដល់ការរស់រានមានជីវិត» ឬ «ការការពារខ្លួនជាសហគមន៍»នោះ វាគ្រាប់តែជាលេសដោះសារដើម្បីផ្គាប់ចិត្តតាមការចង់បានរបស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះ។ ការផ្តល់យោបល់ក្នុងការបង្កើនថវិកាការពារជាតិ គឺមិនអាចទទួលយកបានសោះឡើងសម្រាប់ពលរដ្ឋជប៉ុន នៅក្នុងស្ថានការណ៍ដែលវិបត្តិសេដ្ឋកិច្ចជប៉ុនកំពុងជួបបញ្ហាដ៏ធ្ងន់ធ្ងរនេះ។

អ្នកវិភាគសេដ្ឋកិច្ចរូបនេះបានបន្ថែមថា ពាក្យសម្ដីដែលខុសឆ្គងរបស់ នាយករដ្ឋមន្រ្តី តាកាអ៊ីឈិ អាចនាំឲ្យក្រុមហ៊ុនជប៉ុនធ្លាក់ចូលក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរដែលមិនអាចជៀសផុតឡើយ។

សូមបញ្ជាក់ថា ជម្លោះពាក្យសម្ដីរបស់នាយករដ្ឋមន្រ្តីជប៉ុន និងទីក្រុងប៉េកាំង បានកើតឡើង កាលពីដើមខែវិច្ឆិកា ដោយលោកស្រី Takaichi បានមានប្រសាសន៍ក្នុងកិច្ចប្រជុំផ្លូវការមួយថា ការប្រើប្រាស់កម្លាំងរបស់អាជ្ញាធរកណ្តាលលើកោះតៃវ៉ាន់ អាចគំរាមកំហែងដល់ការរស់រានមានជីវិតសម្រាប់ប្រទេសជប៉ុន ហើយលោកស្រីបានបញ្ជាក់ពីភាពដែលអាចកើតឡើងនៃការធ្វើអន្តរាគមន៍ប្រដាប់អាវុធរបស់ជប៉ុននៅក្នុងច្រកសមុទ្រតៃវ៉ាន់។បើទោះជាមានការតំណាងជាផ្លូវការ និងការតវ៉ាជាច្រើនលើកពីសំណាក់ប្រទេសចិនក៏ដោយ ក៏ភាគីជប៉ុនបានបដិសេធមិនដកសម្ដីទាក់ទងទៅនឹងការលើកឡើងនោះដែរ។

សូមបញ្ជាក់ថា ជប៉ុនធ្លាប់មានជំនាស់ពាក្យសម្ដីជាមួយប្រទេសចិនអំពីកោះតៃវ៉ាន់យ៉ាងហោចណាស់បីដងធំៗក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ ដោយរាប់ទាំងការឆ្លើយឆ្លងពាក្យសម្ដីរបស់នាយករដ្ឋមន្ត្រី តាកាអ៊ីឈិ និងការឆ្លើយតបរបស់ទីក្រុងប៉េកាំង។ ព្រឹត្តិការណ៍ទាំងនេះបានបង្កើតជាវិបត្តិការទូតដ៏គួរឱ្យកត់សម្គាល់ ដែលអាចឈានទៅរកវិបត្តិសេដ្ឋកិច្ច និងសញ្ញានៃសង្គ្រាមប្រដាប់អាវុធដែលអាចកើតឡើងបានប្រសិនបើស្ថានការណ៍កាន់តែអាក្រក់ទៅៗ ដែលធ្វើឱ្យឆ្នាំ២០២៥ ក្លាយជាឆ្នាំមួយដ៏តានតឹងបំផុតនៃការប៉ះទង្គិចតាមពាក្យសម្ដីរវាងប្រទេសទាំងពីរអំពីកោះតៃវ៉ាន់។ 

Khcct banner

អត្ថបទទាក់ទង