ថៃ៖ មានសាកសពយ៉ាងហើចណាស់ ៩ នាក់ត្រូវបានរកឃើញក្នុងរថយន្ត Toyota Fortuner មួយគ្រឿងបន្ទាប់ពីរថយន្តនេះបានធ្លាក់ចូលទៅក្នុងប្រឡាយទឹកមួយក្នុងស្រុក Pak Tho កាលពីព្រឹកថ្ងៃទី ៣ ធ្នូ ឆ្នាំ ២០២៥ នេះ។ តាមអាជ្ញាធរថៃរថយន្ត SUV ត្រូវបានគេរកឃើញធ្លាក់ទឹកនៅពីក្រោយវត្ត Ratsamanchan ក្នុងស្រុក Nong Krathum។ ក្រុមប៉ូលីស និងក្រុមជួយសង្គ្រោះកំពុងធ្វើការស៊ើបអង្កេតពេញលេញ ប្រមូលភស្តុតាងនៅកន្លែងកើតហេតុ និងសួរនាំអ្នកស្រុកនៅក្បែរនោះ ដើម្បីកំណត់ពីមូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ដ៏សាហាវនេះកើតឡើង។
យោងតាមការជូនដំណឹងពីទំព័រហ្វេសប៊ុក “Ratchaburi News Room” បានឲ្យដឹងថា មនុស្សប្រាំបួននាក់ត្រូវបានគេរកឃើញថាស្លាប់នៅក្នុងរថយន្ត Toyota Fortuner បន្ទាប់ពីរថយន្តបានធ្លាក់ចូលទៅក្នុងប្រឡាយស្រោចស្រពមួយក្នុងស្រុក Pak Tho នៅព្រឹកព្រលឹមនេះ។ រថយន្ត SUV ត្រូវបានគេរកឃើញនៅពីក្រោយវត្ត Ratsamanchan ក្នុងស្រុក Nong Krathum។ អាជ្ញាធរថៃកំពុងតែបន្តស៊ើបអង្កេត និងស្វែងរកមូលហេតុនៃសោកនាដកម្មមួយនេះ៕