681 ezgif.com resize
Swift cc time

ពូទីនព្រមានត្រៀមខ្លួនធ្វើសង្រ្គាម បើអ៊ឺរ៉ុបហ៊ានបង្កជម្លោះជាមួយ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន 

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអង្គារ បានព្រមានមហាអំណាចអឺរ៉ុបថា ប្រសិនបើពួកគេចាប់ផ្តើមសង្គ្រាមជាមួយរុស្ស៊ី នោះទីក្រុងមូស្គូបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធ និងកម្ទេចពួកគេ ហើយការបរាជ័យរបស់មហាអំណាចអឺរ៉ុបនឹងធ្ងន់ធ្ងរខ្លាំងបំផុតមិនធ្លាប់មាន ហើយបើរឿងនោះកើតមែននឹងគ្មាននរណាម្នាក់នៅសល់ដើម្បីចរចាកិច្ចព្រមព្រៀងសន្តិភាពនោះទេ។ នេះបើតាមការបញ្ជាក់របស់លោកពូទីនក្នុងជំនួបជាមួយសមាជិកប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បន្ទាប់ពីថ្លែងសុន្ទរកថាទៅកាន់អ្នកចូលរួមនៃវេទិកាវិនិយោគ VTB ក្នុងទីក្រុងមូស្គូ កាលពីនៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥។

ថ្លែងជាមួយជំនួបសមាជិកប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីលោកពូទីនបានព្រមានចំៗមិនសំចៃមាត់ថាប្រសិនបើអឺរ៉ុបស្រាប់តែចង់ចាប់ផ្តើមសង្គ្រាមជាមួយយើង ហើយចាប់ផ្តើមវាមុននោះគ្រប់យ៉ាងនិងបញ្ចប់យ៉ាងឆាប់រហ័សមិនធ្លាប់មានលើដែនដីនៃសហភាពអ៊ឺរ៉ុប បើសង្រ្គាមកើតមែននោះនឹងគ្មាននរណាម្នាក់នៅសល់ដើម្បីចរចាជាមួយគ្នានោះទេ។

លោក Philip Turle និពន្ធនាយកផ្នែកកិច្ចការអន្តរជាតិ France24 បានពន្យល់ថាបួនឆ្នាំនៃសង្គ្រាមអ៊ុយក្រែន ដែលជាជម្លោះអឺរ៉ុបដ៏សាហាវបំផុតនៅអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទីពីរ រុស្ស៊ីបានបរាជ័យក្នុងការដណ្តើមយកអ៊ុយក្រែន ដែលជាប្រទេសជិតខាងតូចជាងរុស្ស៊ីរាប់សិបដង។ លោកអះអាងទៀតថា អ៊ុយក្រែន និងមហាអំណាចអឺរ៉ុបបានព្រមានម្តងហើយម្តងទៀតថា ប្រសិនបើលោកពូទីនឈ្នះសង្គ្រាមអ៊ុយក្រែន នោះពូទីនក៏អាចនឹងវាយប្រហារសមាជិកណាតូទៀតដែរ៕

Khcct banner

អត្ថបទទាក់ទង