681 ezgif.com resize
Swift cc time

ថៃជំរុញឱ្យពលរដ្ឋធ្វើការពីផ្ទះ ក្រោយកម្រិតខ្យល់ពលកើនដល់ ៥៥,៦ មីល្លីក្រាមក្នុងមួយម៉ែត្រគូបខ្យល់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
អភិបាលក្រុងបាងកក លោក Chadchart Sittipunt

ថៃ៖ អភិបាលក្រុងបាងកក លោក Chadchart Sittipunt បានជំរុញឱ្យការិយាល័យនានាអនុញ្ញាតឱ្យពលរដ្ឋធ្វើការពីជាបណ្តោះអាសន្នសិនចាប់ពីថ្ងៃទី ៤ ខែ ធ្នូ ដើម្បីការពារសុខភាពក៏ដូចជាសុវត្ថិភាពពលរដ្ឋខ្លួនពីការស្រូបយកខ្យល់ពលដែលកំពុងតែរីកសាយភាយពាញពេញទីក្រុងបាងកក។ ចំណាត់ការរបស់អភិបាលក្រុងរបស់ថៃធ្វើឡើងបន្ទាប់ពីកម្រិតធូលីល្អិតៗ PM 2.5 (Particulate Matter (PM) សំដៅលើភាគល្អិតល្អិតៗដែលមានទំហំតូចខ្លាំងណាស់ តិចជាង ២.៥ មីក្រូម៉ែត្រ ទំហំរបស់វាគឺតូចជាងសរសៃសក់មនុស្សធម្មតាប្រមាណ ២០ ទៅ ៣០ ដង) ដោយកម្រិតខ្យល់ពលនេះកើនឡើងដល់កម្រិត ៥៥,៦ មីល្លីក្រាមក្នុងមួយម៉ែត្រគូបខ្យល់ដែលជាកម្រិតមួយខ្ពស់ប៉ះពាល់ដល់សុខភាព ។

យោងតាមកាសែតថៃខោស៊ត អភិបាលក្រុងបាងកកបានអំពាវនាវឲ្យពលរដ្ឋថៃធ្វើការពីផ្ទះដើម្បីការពារខ្លួនពីការស្រូបយកខ្យល់ពលដែលកំពុងតែកើនឡងខ្លាំងដល់កម្រិតប្រកាសអាសន្ន ដោយពេលនេះ កម្រិតខ្យល់កើនដល់ PM2.5 ដែលប៉ះពាល់ដល់ស្រុកទាំង ៥០ និងខេត្តមួយចំនួន រួមទាំងខេត្ត Nakhon Pathom, Samut Prakan, Samut Songkhram, Chachoengsao និង Pathum Thani។

អាជ្ញាធរបានព្រមានទៀតថាពេលនេះទីក្រុងបាងកកកំពុងចូលដល់រដូវធូលីប្រចាំឆ្នាំ ដែលមានរយៈពេលចាប់ពីខែវិច្ឆិកាដល់ខែកុម្ភៈ។ សព្វថ្ងៃនេះ ការវាស់វែងគុណភាពខ្យល់ដោយប្រើកំហាប់ PM2.5 បង្ហាញពីកម្រិតរវាង 37.6–75 µg/m³ (មីក្រូក្រាមក្នុងមួយម៉ែត្រគូប) (ពណ៌ទឹកក្រូច) ដែលអាចប៉ះពាល់ដល់សុខភាពសាធារណៈ។ អាជ្ញាធរណែនាំប្រជាពលរដ្ឋឱ្យពាក់ម៉ាស់នៅខាងក្រៅ ផ្អាកសកម្មភាពខាងក្រៅផ្ទះដោយមិនចាំបាច់ និងតាមដានរោគសញ្ញាដូចជាការក្អក រលាកភ្នែក ឬពិបាកដកដង្ហើម។

ផ្អែកតាមអង្គការសុខភាពពិភពលោក (WHO) បានកំណត់គោលការណ៍ណែនាំគុណភាពខ្យល់សម្រាប់កម្រិត PM 2.5 មធ្យមប្រចាំឆ្នាំថា មិនគួរលើសពី 5 មីក្រូក្រាមក្នុងមួយម៉ែត្រគូបឡើយនៅពេលដែលកម្រិតនេះកើនឡើង ហានិភ័យសុខភាពក៏កើនឡើងដែរ៕

Khcct banner

អត្ថបទទាក់ទង