ភ្នំពេញ៖ គិតពីចាប់ផ្តើមអនុវត្ត គម្រោងអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងនៅទូទាំងប្រទេសមានចំនួន ៣ ២៥៤អគារ ក្នុងនោះអគារចាប់ពី៥ជាន់ទៅ៩ជាន់ មានចំនួន ១ ៩០៥អគារ ខណៈអគារចាប់ពី៤០ជាន់ឡើង មានចំនួន៦៥អគារ។ នេះបើតាមរបាយការណ៍ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
បើតាមរបាយការណ៍ នៅទូទាំងប្រទេសកម្ពុជា អគារដែលមានកម្ពស់ចាប់ពី១០ជាន់ទៅ១៩ជាន់ មានចំនួន៨៥១អគារ អាគារចាប់ពី២០ជាន់ទៅ២៩ជាន់ មានចំនួន២៧៧អគារ អគារចាប់ពី៣០ជាន់ទៅ៣៩ជាន់ មានចំនួន១៥៦អគារ អគារចាប់ពី៤០ជាន់ឡើងមានចំនួន៦៥អគារ។ ចំណែកគម្រោងបុរីលំនៅឋាននិងបណ្ដុំលំនៅឋានមានលក្ខណៈជាបុរីមានចំនួន ៦៩៨គម្រោង, អគារផ្ទះល្វែងមានចំនួន ១២១ ០៨៨ខ្នង, អគារស្នាក់នៅរួម មានចំនួន៧៨៧គម្រោង, សំណង់លំនៅឋានមានចំនួន ៤២ ៩១៣គម្រោង, សំណង់អគារ សណ្ឋាគារមានចំនួន ១ ១៦៦គម្រោង, សំណង់អគារពាណិជ្ជកម្មមានចំនួន ៣ ៧៥៣គម្រោង, សំណង់អគាររោងចក្រមានចំនួន ១១ ១៨១គម្រោង, និងសំណង់អគារពហុមុខងារមានចំនួន ៤១៦គម្រោង៕