681 ezgif.com resize
Swift cc time

គម្រោងសាងសង់ជាង៣ពាន់គម្រោងទទួលលិខិតអនុញ្ញាតបើកការដ្ឋាន ខណៈជាង១ពាន់គម្រោងតម្រូវឱ្យបិទការដ្ឋាន គិតត្រឹមចុងឆ្នាំ២០២៥

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ គិតពីចាប់ផ្តើមអនុវត្តដល់ឆ្នាំ២០២៥ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់លិខិតអនុញ្ញាតបើកការដ្ឋានសំណង់ចំនួន ៣ ៣១៤គម្រោង ខណៈផ្តល់លិខិតបិទការដ្ឋានសំណង់មានចំនួន ១ ៦៣៩គម្រោង និងផ្តល់លិខិតអនុញ្ញសតជួសជុលចំនួន ២២៩គម្រោង។ នេះបើតាមរបាយការណ៍។

បើតាមរបាយការណ៍ វិស័យសំណង់ដើរតួនាទីយាងសំខាន់ក្នុងការស្តារនិងអភិវឌ្ឍសង្គមជាតិ និងជំរុញកំណើនសេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះ ក្រសួងដែនដីបានពង្រឹងការត្រួតពិនិត្យ និងទប់ស្កាត់ការសាងសង់រំលោភឌីសាធារណៈរបស់រដ្ឋ ការសាងសង់គ្មានលិខិតអនុញ្ញាត ការសាងសង់ខុសលិខិតអនុញ្ញាតសាងសង់ និងករណីផ្សេងៗទៀត។ ដោយក្នុងនោះ គិតពីចាប់ផ្តើមអនុវត្តខែមិថុនា ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ ក្រសួងរៀបចំដែនដីបានផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ចំនួន ២២៣គម្រោង ស្មើនឹង៤៤៩វិញ្ញាបនបត្រ ខណៈលិខិតអនុញ្ញាតបើកការដ្ឋានសំណង់មានជាង៣ពាន់គម្រោង និងលិខិតបិទការដ្ឋានមានជាង១ពាន់គម្រោង និងបានចុះត្រួតពិនិត្យការដ្ឋានសំណង់ចំនួន ១ ៩៧២គម្រោង។

របាយការណ៍បញ្ជាក់ថា សំណង់ទូទាំងប្រទេសកម្ពុជាមានចំនួន ៣ ៥០៣គម្រោង មានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ១៨ ៦៧៥ ១៩៧ម២ តម្លៃប៉ាន់ស្មានទុនវិនិយោគប្រមាណ ៧ ៣២០ ៣១២ ៣៥៨ដុល្លារ កើនឡើង ៦៨,៨៩% បើធៀបរយៈពេលដូចគ្នានឹងឆ្នាំ២០២៤។ គិតពីចាប់ផ្តើមអនុវត្ត ក្រសួងបានចេញលិខិអនុញ្ញាតសាងសង់នៅទូទាំងប្រទេសចំនួន ៧១ ៨២០គម្រោង ផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ២១៩ ២២០ ៤៣៨ម២ និងតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណ ៨៧ ៦៩៦ ៤១៩ ៤៥៨ ដុល្លារ៕

Khcct banner

អត្ថបទទាក់ទង