681 ezgif.com resize
Swift cc time

មន្រ្តីជំនាញ ចុះពិនិត្យនិងទប់ស្កាត់ករណីមានការលេចធ្លាយ«ឧស្ម័នអាម៉ូញាក់»របស់រោងចក្រទឹកកក មួយកន្លែងនៅភ្នំពេញ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ បន្ទាប់ពីមានសេចក្តីរាយការណ៍ អំពីការលេចធ្លាយសារធាតុអាម៉ូញាក់ ចេញពីរោងចក្រផលិតទឹកកកមួយកន្លែង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រសួងបរិស្ថានបានចាត់មន្ត្រីជំនាញនៃអគ្គគាំពារបរិស្ថាន ក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យផ្ទាល់ទីតាំងកន្លែងកើតហេតុ នាយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងជំហានដំបូងក្រុមការងារបានធ្វើការណែនាំ អំពីបទដ្ឋានបច្ចេកទេសបរិស្ថាន ដើម្បីទប់ស្កាត់កុំឲ្យមានការសាយភាយ ឬលេចធ្លាយសារធាតុឧស្ម័នពុល ក្នុងបរិយាកាស។ ស្ថានភាពបច្ចុប្បន្នរោងចក្រ បានធ្វើការបិទប្រព័ន្ធឧស្ម័ន និងធ្វើការផ្ទេរចូលទៅក្នុងស៊ីទែនឧស្ម័នថ្មីបានភ្លាមៗ និងមិនមានការលិចជ្រាបបន្តទៀតឡើយ។

ទោះជាយ៉ាងណា ក្រុមការងារនឹងបន្តពិនិត្យតាមដាន ចៀសវៀងការបំពុលដល់បរិស្ថាននិងសុខភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕


Khcct banner

អត្ថបទទាក់ទង