681 ezgif.com resize
Swift cc time

ពូទីនចុះក្រឹត្យអនុញ្ញាឱ្យពលរដ្ឋ«ចិន»ធ្វើដំណើរចូលរុស្ស៊ីដោយមិនចាំបាច់មាន VISA

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន

រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃចន្ទ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដោយលើកលែងទិដ្ឋាការជាបណ្តោះអាសន្នសម្រាប់ជនជាតិចិនដែលចង់ធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីដោយមិនចាំបាច់ធ្វើ VISA (ទិដ្ឋាការ) ដូចរាល់ដង។ វិធានការនេះបានចូលជាធរមានភ្លាមៗ និងដំណើរការរហូតដល់ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៦ អនុញ្ញាតឱ្យពលរដ្ឋចិនចូលប្រទេសរុស្ស៊ីដោយមិនចាំបាច់មានទិដ្ឋាការរហូតដល់ ៣០ ថ្ងៃសម្រាប់ទេសចរណ៍ ឬការងារ។

បើតាមប្រមុខរដ្ឋរុស្ស៊ីលោកពូទីន បាននិយាយកាលពីសប្តាហ៍មុនថាអ្នកដំណើរចិនក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ អាចចូលប្រទេសរុស្ស៊ីដោយមិនចាំបាច់មានទិដ្ឋាការ ដោយលោកបានសង្គត់ធ្ងន់ថាក្រឹត្យលើកលែងទិដ្ឋាការនេះធ្វើឡើងដើម្បីពង្រឹងមិត្តភាពចិន-រុស្ស៊ី ក៏ដូចដើម្បីជំរុញវិស័យទេសចរណ៍ក្នុងស្រុក។

គួរកត់សម្គាល់ថាការលើកលែងទិដ្ឋាការទៅវិញទៅមកគឺជាផ្នែកមួយនៃកម្មវិធីសាកល្បងជំរុញវិស័យទេសចរណ៍រយៈពេលមួយឆ្នាំរបស់រុស្ស៊ី។ រុស្ស៊ី និងចិនក៏ធ្លាប់បានដំណើរការមិនគិតថ្លៃទិដ្ឋាការរួចហើយសម្រាប់ដំណើរកម្សាន្តជាក្រុម ហើយកាលពីឆ្នាំមុន ទីក្រុងប៉េកាំងបានចាប់ផ្តើមអនុញ្ញាតឱ្យអ្នកដំណើររុស្ស៊ីដែលធ្វើដំណើរឆ្លងកាត់ស្នាក់នៅរហូតដល់ ១០ ថ្ងៃដោយមិនចាំបាច់មានទិដ្ឋាការ។

ជាមួយគ្នានេះដែរប្រទេសអារ៉ាប៊ីសាអូឌីតបានប្រកាសថា ខ្លួននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រទេសរុស្ស៊ី ដែលនឹងផ្តល់ការធ្វើដំណើរដោយមិនចាំបាច់មានទិដ្ឋារការដល់ពលរដ្ឋនៃប្រទេសទាំងពីររហូតដល់ ៩០ ថ្ងៃ៕

Khcct banner

អត្ថបទទាក់ទង