681 ezgif.com resize
Swift cc time

ក្រុមប្រឹក្សាធុរកិច្ច US-ABC ចាប់អារម្មណ៍បន្តការវិនិយោគក្នុងវិស័យសុខាភិបាលនៅកម្ពុជា ជាមួយគុណភាពខ្ពស់ និងតម្លៃសមរម្យ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងសុខាភិបាល)

ភ្នំពេញ៖ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងសុខាភិបាល និងប្រតិភូក្រុមប្រឹក្សាធុរកិច្ច US-ASEAN Business Council (US-ABC) បានពិភាក្សាគ្នាអំពីវិធីសាស្ត្របង្កើនកិច្ចសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគក្នុងវិស័យសុខាភិបាល ដោយផ្អែកលើការគោរពច្បាប់ តម្លៃសមរម្យ សុវត្ថិភាព និងគុណភាពខ្ពស់ ខណៈនាពេលកន្លងមក ក្រុមប្រឹក្សាធុរកិច្ច US-ABC ក៏ធ្លាប់បានវិនិយោគក្នុងវិស័យសុខាភិបាលលើការចុះបញ្ជីសម្ភារពេទ្យ ឱសថ និងវ៉ាក់សាំង ដែលបានចូលរួមចំណែកក្នុងការធ្វើរោគវិនិច្ឆ័យ ព្យាបាល និងថែទាំសុខភាពប្រជាជនកម្ពុជា។ ជំនួបនេះត្រូវបានធ្វើឡើងរវាងលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសសួងសុខាភិបាល និងលោក Jack Myint សមាជិកក្រុមប្រឹក្សាភិបាល US-ABC នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។

លោក Jack Myint ប្រធានគណៈប្រតិភូ US-ABC បានថ្លែងអបអរសាទរ និងសូមកោតសរសើរយ៉ាងខ្លាំង ចំពោះវឌ្ឍនភាពគួរឲ្យកត់សម្គាល់នៃវិស័យសុខាភិបាលកម្ពុជា។ ភាគីទាំងពីរបានពិភាក្សាអំពីវិធីសាស្ត្រដើម្បីបង្កើនកិច្ចសម្របសម្រួលពាណិជ្ជកម្ម និងការវិនិយោគក្នុងវិស័យសុខាភិបាល ដោយផ្អែកលើការគោរពច្បាប់ តម្លៃសមរម្យ សុវត្ថិភាព និងគុណភាពខ្ពស់។

នាឱកាសនេះ លោកសាស្រ្តាចារ្យ ឈាង រ៉ា បានស្វាគមន៍ និងថ្លែងអំណរគុណដល់ ក្រុមប្រឹក្សាធុរកិច្ច US-ASEAN Business Council (US-ABC) ចំពោះការវិនិយោគកន្លងមកក្នុងវិស័យសុខាភិបាលកម្ពុជា។ លោកសាស្រ្តាចារ្យ ក៏បានលើកទឹកចិត្ត US-ABC ឱ្យពិនិត្យលទ្ធភាពកិច្ចសហប្រតិបត្តិការបន្ថែមក្រៅពីការវិនិយោគ រួមមាន៖ ការពង្រឹងប្រព័ន្ធសុខាភិបាល រួមទាំងការកសាងសមត្ថភាព អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់សេវាថែទាំសុខភាពបឋម អាហារូបត្ថម្ភ និងសុខភាពផ្លូវចិត្តសហគមន៍ និងពង្រីកកិច្ចសហប្រតិបត្តិការ ការថែទាំមនុស្សចាស់ ផ្នែកជំងឺ និងការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាព បុគ្គលិកសុខាភិបាលគ្រប់កម្រិត ព្រមទាំងការផ្ទេរបច្ចេកវិទ្យាវេជ្ជសាស្ត្រ៕


Khcct banner

អត្ថបទទាក់ទង