681 ezgif.com resize
Swift cc time

ក្រុមអ្នកវិទ្យាសាស្រ្តចិនផ្តើមចេញដំណើរតាមនាវា«បំបែកទឹកកក»បំពេញបេសកកម្មរយៈពេល ១៩ ខែ

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
អ៊ុំ សុរចនា
/

ចិន៖ ក្រុមអ្នកវិទ្យាសាស្រ្តចិន និងបរទេសសរុបប្រមាណ ៥០០នាក់មកពីស្ថាប័នជាង ៨០ នៅក្នុងតំបន់ចិនដីគោក រួមជាមួយអ្នកស្រាវជ្រាវមកពីប្រទេស និងតំបន់ជាង ១០ ដូចជាប្រទេសថៃ ឈីលី និងព័រទុយហ្គាល់ ក៏ដូចជាតំបន់រដ្ឋបាលពិសេសហុងកុង និងម៉ាកាវរបស់ប្រទេសចិនបានផ្តើមបំពេញបេសកម្មជាផ្លូវការរបស់ខ្លួនតាមរយៈនាវាបំបែកទឹកកក Xuelong 2 របស់ចិន និងកំពុងតែបានឈានដល់ទឹកជិតស្ថានីយ Zhongshan ហើយ ដោយចាប់ផ្តើមប្រតិបត្តិការបំបែកទឹកកក ក្នុងបេសកកម្មអង់តាក់ទិកលើកទី៤២ រយៈពេល១៩ខែ ដើម្បីជំរុញការស្រាវជ្រាវវិទ្យាសាស្ត្រធំៗ និងការសហការអន្តរជាតិក្នុងលក្ខខណ្ឌតំបន់ប៉ូល។ បេសកម្មនេះបានដើរតួនាទីយ៉ាងសំខាន់បង្ហាញពីសមត្ថភាពរបស់ចិនក្នុងការបង្កើតនាវាដ៏អស្ចារ្យផ្ទាល់ខ្លួន និងកិច្ចសហការអន្តរជាតិដើម្បីដោះស្រាយបញ្ហាអាកាសធាតុ និងបរិស្ថាន។

យោងតាមកាសែតរដ្ឋចិន CCTV បានបញ្ជាក់ថានាវាបំបែកទឹកកកដែលមានឈ្មោះថា Xuelong 2 ដែលបានបញ្ចប់ការផ្គត់ផ្គង់សម្ភារៈរបស់ខ្លួននៅរដ្ឋ Hobart នៃប្រទេសអូស្ត្រាលី បានឆ្លងកាត់ឧបសគ្គជាច្រើនតាមផ្ទៃទឹកកក និងកំពុងតែបន្តតម្រង់ទិសចាកចេញពីស្ថានីយ Zhongshan របស់ចិន (Zhongshan ជាកន្លែងស្រាវជ្រាវវិទ្យាសាស្ត្ររបស់ចិននៅតំបន់អង់តាក់ទិក)។ គិតត្រឹមថ្ងៃទី ១ ធ្នូ នេះនាវាបំបែកទឹកកកនេះបានឈានដល់ទីតាំងចម្ងាយប្រមាណ ៦០ គីឡូម៉ែត្រពីស្ថានីយ៍ Zhongshan ។

នាវាបំបែកទឹកកក Xuelong 2 មានប្រវែងជាង ១២២ម៉ែត្រ និងអាចបំបែកទឹកកកកម្រាស់ ១.៥ម៉ែត្រ ដោយល្បឿនធ្វើដំណើរបច្ចុប្បន្នត្រឹមតែ ២–៣ គីឡូម៉ែត្រក្នុងមួយម៉ោង។

 

បេសកកម្មនេះនឹងមានរយៈពេល ១៩ខែហើយវាត្រូវបានគេចាត់ទុកថាជាបេសកកម្មធំជាងគេមួយក្នុងប្រវត្តិសាស្ត្រ ហើយការមកដល់របស់ Xuelong 2 នៅតំបន់ Zhongshan របស់ចិនមិនត្រឹមតែជាជំហានសំខាន់សម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រប៉ូលទេ ប៉ុន្តែថែមទាំងបង្ហាញពីសមត្ថភាពរបស់ចិនក្នុងការបង្កើតនាវាបំបែកទឹកកកដោយខ្លួនឯង និងបង្ហាញពីការចូលរួមយ៉ាងសកម្មរបស់ប្រទេសចិនក្នុងកិច្ចសហការអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាអាកាសធាតុ និងបរិស្ថាន។

 

នេះក៏ជាបេសកកម្មអង់តាក់ទិកដ៏ធំបំផុតមួយរបស់ប្រទេសចិនដែលមានរយៈពេលជិតពីរឆ្នាំមុនពេលនាវាទាំងពីរត្រឡប់ទៅកាន់ទៅទីក្រុងសៀងហៃវិញ។

Khcct banner

អត្ថបទទាក់ទង