681 ezgif.com resize
Swift cc time

ស្លាប់កើនដល់៥០២នាក់ក្នុងហេតុការណ៍រអិលបាក់ដី និងទឹកជំនន់នៅឥណ្ឌូនេស៊ី

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
កូ រដ្ឋា | Ratha KO
/

ឥណ្ឌូនេស៊ី៖ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ដែលបានវាយប្រហារប្រទេសឥណ្ឌូនេស៊ីកាលពីសប្តាហ៍មុនឥឡូវនេះបានកើនឡើងដល់ជាង ៥០២ នាក់ ដោយក្រុមអ្នកជួយសង្គ្រោះនៅតែខិតខំដើម្បីទៅដល់តំបន់ដែលរងផលប៉ះពាល់។ យោងតាមទីភ្នាក់ងារគ្រោះមហន្តរាយរបស់រដ្ឋាភិបាល ទឹកជំនន់ដែលបណ្តាលមកពីព្យុះស៊ីក្លូនដ៏កម្រមួយដែលបានកើតឡើងនៅលើច្រកសមុទ្រម៉ាឡាកា បានវាយប្រហារខេត្តចំនួនបី និងបានប៉ះពាល់ដល់មនុស្សប្រហែល ១,៤ លាននាក់ មនុស្ស ៥០០ នាក់ផ្សេងទៀតនៅតែបាត់ខ្លួន ខណៈដែលមនុស្សរាប់ពាន់នាក់ទៀតបានរងរបួស និងកំពុងតែត្រូវបានមន្រ្តីជំនាញបន្តស្វែងរក។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ (BNPB) គិតត្រឹមថ្ងៃអង្គារនេះចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងការបាក់ដីថ្មីៗនេះនៅទូទាំងខេត្តចំនួនបីក្នុងតំបន់លើកោះស៊ូម៉ាត្រារបស់ប្រទេសឥណ្ឌូនេស៊ីបានកើនឡើងដល់ ៥០២នាក់ ដោយមានអ្នកបាត់ខ្លួនចំនួន ៥០៨នាក់។ ទីភ្នាក់ងារដដែលបានបញ្ជាក់ទៀតថាប្រតិបត្តិការជួយសង្គ្រោះកំពុងបន្តនៅទូទាំងតំបន់ដែលរងផលប៉ះពាល់។

ប្រភពដដែលបន្ថែមទៀតថាទឹកជំនន់បានធ្វើឱ្យមនុស្សប្រហែល ៥៥០,០០០នាក់ត្រូវបានជម្លៀសចេញពីខេត្តស៊ូម៉ាត្រាខាងជើង ស៊ូម៉ាត្រាខាងលិច ការខូចខាតផ្លូវថ្នល់ និងការរំខានដល់បណ្តាញទំនាក់ទំនងបានធ្វើឱ្យពិបាកដល់ប្រតិបត្តិការជួយសង្រ្គោះ និងផ្តល់ជំនួយផ្សេងៗ។ ជាការឆ្លើយតបប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto ជំរុញឲ្យមានកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងផ្តល់ជំនួយរបស់រដ្ឋាភិបាលចាំបាច់ទាំងអស់ដល់អ្នកដែលកំពុងតែរងគ្រោះ៕

Khcct banner

អត្ថបទទាក់ទង